​កាន់តែច្រើនឡើងហើយ! ចំនួនអ្នកឆ្លងកូវីដ១៩នៅទូទាំងពិភពលោក បន្តកើនឡើងដល់ ៥,៩លាននាក់ ខណៈអ្នកស្លាប់​មាន​រហូតដល់​រាប់សិបម៉ឺននាក់

//s5.kh1.co/ce/ce4367c391f544a324b8a2121f69604a3442083f.jpg
សង្គម

 ២៩-ឧសភា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៥,៩០៥,២៩២នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៣៦២,០២៣នាក់ បានស្លាប់បាត់បង់ជីវិត និង ២,៥៧៩,៦៧៨នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​

បរទេស៖ ដូចដែលប្រិយមិត្តអ្នកអាន បានដឹងស្រាប់ហើយថា ជំងឺកូវីដ១៩ ​គឺបាន​ផ្ទុះឡើង​ដំបូងគេនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ​ដោយក្នុងនោះដែរ មានក្រុមអ្នកជំនាញជាច្រើន​ជឿជាក់ថា ជំងឺដ៏កាចសាហាវនេះ មានប្រភពចេញពីទីផ្សារលក់សាច់សត្វមួយកន្លែងរបស់ទីក្រុងវូហាន។ ហើយរហូតមកទល់ពេលនេះ ​ជំងឺ​រាតត្បាតកូវីដ១៩ បានបន្តឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជំងឺ​រាប់លាននាក់ ខណៈពេលដែលក្រុមអ្នកវិទ្យាសាស្ត្រ​ទូទាំងពិភពលោក  មិនទាន់រកឃើញវ៉ាក់សាំងការពារនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង បើយោងទៅតាមគេហទំព័រ Worldometer គិតត្រឹមម៉ោង ​៩ៈ០០នាទីព្រឹក ថ្ងៃ​​​សុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងសរុបទូទាំងពិភពលោក បានកើនដល់ ៥,៩០៥,២៩២នាក់ ហើយក្នុងនោះដែរ មានមនុស្សចំនួន ៣៦២,០២៣នាក់ បានស្លាប់បាត់បង់ជីវិត និង ២,៥៧៩,៦៧៨នាក់ផ្សេងទៀត បានទទួលការព្យាបាលជាសះស្បើយ​។

​​យ៉ាងណាមិញ បើតាមគេហទំព័រខាងលើ បានបង្ហាញទៀតថា ជំងឺ​ដ៏កាចសាហាវ​​នេះ បាន​ឆ្លងរាលដាលទៅ​ដល់ប្រទេស និងដែនដីសរុបចំនួន ២១៣ ជុំវិញពិភពលោក ដោយក្នុងនោះសហរដ្ឋអាមេរិក ប្រេស៊ីលនិងរុស្ស៊ី ​គឺជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេបំផុត។ ហើយស្របពេលដែលស្ថានភាពនៃជំងឺនេះ ហាក់មិនទាន់ធូរស្បើយនៅឡើយ ប្រទេសក្នុងទ្វីបអឺរ៉ុបជាច្រើន បានសម្រេចបើកទ្វារប្រទេសឡើងវិញ ក្នុងគោលបំណងស្តាសេដ្ឋកិច្ចជាតិ៕

ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៨ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៨ នៅទីក្រុង Sao Paulo ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៨ នៅទីក្រុង  Manaus ប្រទេសប្រេស៊ីល
ទីបញ្ចុះសពអ្នកស្លាប់ដោយជំងឺកូវីដ១៨ នៅទីក្រុង Manaus ប្រទេសប្រេស៊ីល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T