ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមបង្ក្រាបមេរោគកូវីដ-១៩!

//s5.kh1.co/cd/cdd2d2f4d209b7757d363a875cd12760efdf0d2b.jpg
សង្គម

 ២៣-ឧសភា-២០២០ ៩ព្រឹក · ៥ ឆ្នាំមុន

ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។

រាជធានីភ្នំពេញ៖ ដើម្បីចូលរួមបង្ក្រាបមេរោគកូវីដ-១៩ ជាបន្តទៀត ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកទំនួលខុសត្រូវការងារសង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ បានឧបត្ថម្ភដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នូវសម្ភារៈការពារសំខាន់ៗដូចជា ម៉ាស់មុខ ១០.០០០ បន្ទះ ជែលលាងដៃ ១.០០០ ដប និងទឹកអាល់កុលលាងដៃ ១៨០ លីត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដើម្បីជួយប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា
ណាហ្គាវើលដ៍បេះដូងសប្បុរស បានឧបត្ថម្ភដើម្បីជួយប្រឆាំងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា

នាយកគ្រប់គ្រង ណាហ្គាវើលដ៍ លោក Pern Chen បាននិយាយថា៖

“ក្នុងពេលមានវិបត្តិសុខភាពសកលដូចជា មេរោគកូវីដ-១៩ នេះ វិស័យឯកជន និងវិស័យសាធារណៈត្រូវចូលរួមឲ្យបានលឿន និងជួយគ្នាទៅវិញទៅមកតាមដែលអាចធ្វើទៅបាន។ យើងជឿថា ក្រុមហ៊ុនត្រូវតែក្រោកឈរឡើង និងឆ្លើយតបទៅតាមការអំពាវនាវឲ្យបានទាន់ពេលវេលា។ ការឧបត្ថម្ភរបស់យើងដល់ក្រសួង គឺជាការឧបត្ថម្ភមួយក្នុងចំណោមការឧបត្ថម្ភជាច្រើន ដែលណាហ្គាវើលដ៍បេះដូងសប្បុរសបានធ្វើក្នុងពេលថ្មីៗនេះ ហើយយើងនឹងឧបត្ថម្ភដល់សហគមន៍ដែលយើងកំពុងបម្រើជាបន្តទៀត”។

ប្រសាសន៍របស់លោក Pern Chen

លោក Chen បានបន្ថែមថា៖

“យើងមានសេចក្តីសោមនស្សរីករាយដែលសម្ភារៈការពារទាំងនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីរក្សាសុវត្ថិភាពប្រជាជនពីមេរោគកូវីដ-១៩ ជាពិសេសអ្នកដែលប្រឈមនឹងហានិភ័យបំផុត និងជួយទប់ស្កាត់ការរាលដាលដល់សហគមន៍របស់យើង”។

  ប្រសាសន៍របស់លោក Pern Chen

ឯកឧត្តម សេង ឡូត អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលសម្ភារៈការពារមេរោគកូវីដ-១៩ ពី ណាហ្គាវើលដ៍បេះដូងសប្បុរស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់។ ឯកឧត្តមបានឲ្យដឹងថា៖

“ណាហ្គាវើលដ៍បានបង្ហាញនូវគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវដ៏មានសារៈសំខាន់ចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងបង្ក្រាបមេរោគកូវីដ-១៩ ហើយយើងសូមប្រគល់លិខិតថ្លែងអំណរគុណដល់ណាហ្គាវើលដ៍ចំពោះការឧបត្ថម្ភដ៏មានអត្ថន័យនេះ។ សម្ភារៈទាំងនេះ នឹងជួយការពារសុខភាព និងសុវត្ថិភាពដល់មន្ត្រី និងប្រជាជននៅក្នុងសហគមន៍ជាច្រើននៅក្នុងគ្រាដ៏លំបាកនេះ”។

ប្រសាសន៍របស់ឯកឧត្តម សេង ឡូត 
លោក Pern Chen ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម សេង ឡូត 
លោក Pern Chen ទទួលលិខិតថ្លែងអំណរគុណពីឯកឧត្តម សេង ឡូត 

សូមបញ្ជាក់ផងដែរថា មុនពេលឧបត្ថម្ភសម្ភារៈការពារមេរោគកូវីដ-១៩ ដល់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានឧបត្ថម្ភដល់អគ្គស្នងការដ្ឋាននគរបាលជាតិ សាលារាជធានីភ្នំពេញ និងក្រសួងអប់រំ យុវជ​ន និងកីឡាផងដែរ ដែលសរុបមាន ម៉ាស់មុខ ៤០.០០០ បន្ទះ ជែលលាងដៃ ៤.០០០ ដប និងទឹកអាល់កុលលាងដៃ ៧២០ លីត្រដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩ ក្នុងប្រទេសកម្ពុជា៕

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T