បរទេស៖ ផ្ទុះភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះក្មេងស្រីវ័យជំទង់ ដែលទើបតែមានអាយុ ១៣ឆ្នាំម្នាក់ ដែលមានឈ្មោះថា Darya មកពីទីក្រុង Zheleznogorsk ប្រទេសរុស្ស៊ី ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ហើយ ថែមទាំងអះអាងថា នាងមានផ្ទៃពោះ ជាមួយនឹងក្មេងប្រុសអាយុ ១០ ឆ្នាំ មានឈ្មោះថា Ivan ដែលជាមិត្តប្រុសរបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ បានបង្ហើបថា Darya និង Ivan បានស្រលាញ់គ្នា បន្ទាប់មក ក៏មានការរួមភេទដោយស្ម័គ្រចិត្ត ប៉ុន្តែអ្នកទាំងពីរ មិនគិតថានឹងមានផ្ទៃពោះនោះទេ ព្រោះពួកគេទាំងពីរនាក់ សុទ្ធតែជាកុមារ លើសពីនេះទៅទៀត នាងក៏មិនគិតថា ក្មេងប្រុសអាយុ ១០ម្នាក់អាចធ្វើទៅបាន។ ដោយឡែក Darya ក៏បានអះអាងថា នាងមិនដែលរួមភេទជាមួយបុរសផ្សេងទេ ដូច្នេះ មានតែ Ivan ហើយដែលជាឪពុកកូនក្នុងផ្ទៃរបស់នាង ចំណែកឯខាងប្រុសវិញ ក៏បាននិយាយថា នឹងមើលថែកូនក្នុងផ្ទៃជាមួយនាង ផងដែរ ។
តែទោះជាយ៉ាងណា សម្រាប់រឿងនេះផ្ទាល់ បានធ្វើឲ្យវេជ្ជបណ្ឌិតដ៏ល្បីម្នាក់ ឈ្មោះថា Evgeny Grekov មិនជឿពាក្យសម្ដីរបស់ Daryna ឡើយ ហើយលោកថែមទាំងបានពិនិត្យទៅលើខ្លួនប្រាណរបស់ Ivan ក៏បានឃើញថា ក្មេងប្រុសម្នាក់នេះ គ្មានមេជីវិតឈ្មោលនោះទេ ដែលមានន័យថា គាត់មិនអាចមានកូនបានទេ។
តែអ្វីដែលនឹកស្មានមិនដល់ នៅពេលដែលគ្រប់យ៉ាងកំពុងតែជិតបញ្ចប់ទៅហើយ ស្រាប់តែ កាលពីថ្មីៗនេះ Darya បានចែករំលែកភ្លាមៗ នៅលើបណ្តាញសង្គម ពីការពិតដ៏គួរឱ្យភ្ញាក់ផ្អើល អំពីរឿងក្មេងនៅក្នុងផ្ទៃរបស់នាង ដោយនាងបាន អះអាងសារជាថ្មីថា Ivan មិនមែនជា ឪពុករបស់ក្មេងនោះទេ ហើយតាមពិតទៅ គឺ នាងត្រូវបានក្មេងប្រុសអាយុ១៦ឆ្នាំ ម្នាក់ ចាប់រំលោភ។
ក្នុងនោះ នាងបានបង្ហើបថា នេះជារឿងដ៏ឈឺចាប់សម្រាប់នាង ហើយនាងមិនអាចបង្ហាញការពិតអស់រយៈពេលជាយូរមកហើយដោយសារតែសម្ពាធ និងការភ័យខ្លាចខ្លាំងពេក តែទោះជាយ៉ាងណាក៏ដោយ ការរក្សាការសម្ងាត់ ធ្វើឱ្យនាងរឹតតែពិបាក ដូច្នេះហើយទើប នាងសម្រេចចិត្តនិយាយចេញមក។ ដោយឡែក ខាងប៉ូលីស និងអ្នកស៊ើបអង្កេត នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កំពុងតែស៊ើបអង្កេតពីបញ្ហានេះ ពួកគេក៏បានពិចារណា ទៅលើការធ្វើតេស្ត៍ DNA របស់ទារក ក្រោយពេលកើត ដើម្បីរកឱ្យឃើញអត្តសញ្ញាណរបស់ឪពុកក្មេង៕
សូមទស្សនារូបភាពខាងក្រោម៖


