កីឡាករនៅ Premier League ម្នាក់នេះ បានប្រាប់មិត្តភក្ដិរបស់ខ្លួនថា ចង់ផ្លាស់ទៅចូលរួមជាមួយក្រុមលោក Mourinho

//s5.kh1.co/72/722c07891a1aae913e71ed73738c87156192935c.jpg
កីទ្បា

 ០១-ឧសភា-២០២០ ១០ព្រឹក · ៥ ឆ្នាំមុន

កីឡាករ Ryan Fraser បានប្រាប់មិត្តភក្ដិរបស់ខ្លួនថា ចង់ផ្លាស់ទៅចូលរួមជាមួយក្រុមលោក Mourinho

អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធក្រុម Bournemouth កីឡាករ Ryan Fraser ត្រូវបានគេរាយការណ៍មកថា មានបំណងចង់ផ្លាស់ទៅចូលរួ​មជាមួយនឹងក្រុម Tottenham Hotspur ដែលបច្ចុប្បន្នកំពុងដឹកនាំដោយ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្កាល់លោក Jose Mourinho

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Ryan Fraser
   កីឡាករ Ryan Fraser

កុងត្រារបស់ Fraser នៅកីឡដ្ឋាន Vitality Stadium នឹងផុតកំណត់នាដំណាច់ខែមិថុនាខាងមុខនេះ ដូច្នេះមានន័យថា ក្លិបផ្សេងៗអាចចូលចែចូវយកខ្សែបម្រើវ័យ២៦ឆ្នាំ ដោយមិនមានតម្លៃខ្លួន នៅរដូវកាលក្រោយ។

ជាក់ស្ដែងយោងតាមសេចក្ដីរាយការណ៍ ក្លិបយក្ស២នៅ Prmier League រួមមានក្រុមហង្សក្រហម Liverpool និង កាំភ្លើងធំ Arsenal សុទ្ធតែដាក់គោលដៅមកលើខ្សែបម្រើប្រយុទ្ធជម្រើសជាតិស្កុតឡេនរូបនេះ។

   កីឡាករ Ryan Fraser
   កីឡាករ Ryan Fraser

យ៉ាងណាមិញរបាយការណ៍របស់កាសែត Football Insider បានបញ្ជាក់ថា Fraser បានប្រាប់មិត្តភក្ដិរបស់គេ ថាគេមានចំណាប់អារម្មណ៍ផ្លាស់ទៅចូលរួមជាមួយក្រុមមាន់ខ្នាយមាស Spurs។

គួរឲ្យដឹងដែរថា សម្រាប់រដូវកាលនេះ មុនពេលក្លិបផ្អាកសកម្មភាពប្រកួតដោយសារជំងឺកូវីដ១៩ Fraser រកបានតែ១គ្រាប់ប៉ុណ្ណោះឲ្យក្រុមលោក Eddie Howe។​ ដោយឡែកកាលពីរដូវកាលមុន គេបង្ហាញទម្រង់លេងបានល្អ ដោយរកគ្រាប់បាល់ឲ្យ Bournemouth បាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រចទីបាន១៤ដង៕

   កីឡាករ Ryan Fraser
   កីឡាករ Ryan Fraser

ប្រភព Sportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T