៣ខែដើមឆ្នាំនេះ រោងម៉ាស៊ីនកិនស្រូវខេត្តតាកែវ នាំអង្ករទៅ ទីទៅផ្សារអន្តរជាតិជាង ២ម៉ឺនតោន ភាគច្រើនទៅកាន់ប្រទេសចិន

//s5.kh1.co/26/266e7f60c93358ee7600cae758c0fccabc3cd22e.jpg
Khmerhome

 ១៣-មេសា-២០២០ ១២ល្ងាច · ៥ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=433,q=100/92/92b0bf49834dab717ea052da92878c48de252f2f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាកែវ៖ ក្នុងឆ្នាំ២០១៩ រោងម៉ាស៊ិនកិនស្រូវខេត្តតាកែវ បាននាំអង្ករចេញទីផ្សារអន្តរជាតិប្រមាណ ៤០ ១៧៥តោន។ សម្រាប់ ៣ខែដើមឆ្នាំ២០២០ បាននាំអង្កេចេញចំនួន ២៤ ៤២៨តោន ភាគច្រើនទៅកាន់ប្រទេសចិន។ តាមការឱ្យដឹងពីលោក លោក ថៃ វីឡុង អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនស្រូវ បានបន្តថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនប្រមូលទិញស្រូវគ្រប់ប្រភេទបានចំនួន ៩៦ ៣៨៦តោន និងឆ្នាំ២០២០ បានចំនួន ៦៥ ៣៧៥តោន។

ច្ចុបប្បន្ន មានឡសម្ងួតចំនួន ៣ អាចសម្ងួតស្រូវបាន ៥៥០តោនក្នុង ១ថ្ងៃ និងមានស្រូវស្តុកទុកចំនួន ៧ពាន់តោន រង់ចាំកិន និងនាំចេញតាមការបញ្ជាទិញ ពីខាងក្រៅ ទន្ទឹមនឹងនេះក្រុមហ៊ុនក៏នៅជួបមានជួបបញ្ហាប្រឈមនឹងការប្រគួតប្រជែងជាមួយប្រទេសជិតខាង ទាក់ទងទៅនឹងតម្លៃភ្លើង និងការដឹកជញ្ជូន ដែលនៅមានតម្លៃខ្ពស់នៅឡើយ។ តាមការបញ្ជាក់ឱ្យដឹងពី អ្នកគ្រប់គ្រងទូទៅរោងម៉ាស៊ីនស្រូវ លោក  លោក ថៃ វីឡុង។

https://s5.kh1.co/__image/w=650,h=434,q=100/22/229c08b4b45ed5d71ae1a13d83439e1b0e021b6a.jpg

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានដឹកនាំប្រតិភិរាជរដ្ឋាភិបាល ពិនិត្យខ្សែច្រវាក់ផលិតកម្ម (ឡសម្ងួត ឃ្លាំងស្តុក ម៉ាស៊ីនកិន វេចខ្ចប់ និងមន្ទីរ ពិសោធន៍) ក្នុងរោងម៉ាស៊ីនកិនស្រូវហ្គោដិនដូនកែវ នៅសង្កាត់រកាក្រៅ ក្រុងដូនកែវ នាព្រឹកថ្ងៃទី១៣ ខែមេសា នេះ សង្ឃឹម និងជឿជាក់លើរោងម៉ាស៊ីនថានឹងបន្តចូលរួមសហការឱ្យបានល្អដើម្បីជួយជំរុញការនាំចេញ «មាសស» ឱ្យទទួលបានជោគជ័យតាមគោលដៅរំពឹងទុក និងជាពិសេសចូលរួមសហការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលហាមនាំចេញអង្ករស បានពេញលេញ។

https://s5.kh1.co/__image/w=650,h=433,q=100/db/db424349651726010cbf4848f1d7f50d00f08c9d.jpg

លោក រដ្ឋមន្រ្តីបានជំរុញបន្ថែមថា មួយវិញទៀត រោងម៉ាស៊ីនកិនស្រូវទូទាំងខេត្តតាកែវត្រូវជួយទិញប្រមូលស្រូវពីប្រជាកសិករយកមកស្តុកទុកឱ្យអស់លទ្ធភាព ដើម្បីជួយដោះស្រាយទីផ្សារស្រូវរបស់ពួកគាត់ និងជួយធានានូវបរិមាណស្តុកស្រូវ ក្នុងការធានាសុវត្ថិភាពស្បៀងសម្រាប់រយ:ពេលវែង។

https://s5.kh1.co/__image/w=650,h=434,q=100/5f/5f5215957a2d64ad18ad346af76fa6d5b0f19749.jpg

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ស្រូវមានចំនួនជាង ១០,៨៨ លានតោន ក្នុងចំនួននេះ សម្រាប់ស្រូវវស្សាទទួលបានបរិមាណផលសរុបចំនួន ៨ ២៦៩ ៣៣៣តោន និងស្រូវប្រាំងចំនួន ២ ៦១៦ ២៤១តោន។

https://s5.kh1.co/__image/w=650,h=434,q=100/fc/fc922885964e593414804579d92c641f26ba6f63.jpg

ដោយឡែក ខេត្តតាកែវ បរិមាណស្រូវសរុបទាំងវស្សា និងប្រាំងមានចំនួន ១ ២០៨ ៦៤០តោន ហើយនាពេលបច្ចុប្បន្ន គឺនៅសល់ផ្ទៃដីស្រែប្រាំងចំនួន ៤ពាន់ហិកតា ទៀតមិនទាន់បានប្រមូលផល គិតជាបរិមាណស្រូវប្រមាណ ១៦ពាន់តោនទៀត។ បើតាមរបាយណ៍ដែល៕

https://s5.kh1.co/__image/w=650,h=433,q=100/c4/c425273741941466dd7b99071a3dc45a7ce29553.jpg
https://s5.kh1.co/__image/w=650,h=433,q=100/57/57ec78caec3a85b5bfd23bb23b5db688ea26360b.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T