ក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd ចូលរួមឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ ជូនលោកស្រីវេជ្ជ. ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ប្រឆាំងនឹងជំងឺកូវីដ-១៩!

//s5.kh1.co/e6/e6d6195937de1f5d89e85cb5e1fadaa4d0935fb3.jpg
សង្គម

 ១០-មេសា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd បានចូលរួមឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ ជូនលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាលដាលនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd ដែលជាក្រុមហ៊ុននាំចូល ជែល និងស្ព្រាយលាងដៃ ម៉ាក clear 19 ពីក្រៅប្រទេសមកលក់នៅកម្ពុជា បានចូលរួមឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ ជូនលោកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ
ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ

ពីធីប្រគល់ និងទទួល បានធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ នេះ នៅទីស្តីការក្រសួងសុខាភិបាលក្រោម អធិបតីភាពលោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd ដែលមានដូចជា៖
១. លោកស្រី ឈឹម សុភ័ណ្ឌ
 ២. លោក ឡុង មករា
 ៣. លោក ជា និស្ស័យ
 ៤. លោក សៀវ លាង។

ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ
ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ
ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ
ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd ឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ

នាឱកាសនោះលោកស្រី វេជ្ជ. ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍ដោយបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd ដែលបានឧបត្ថម្ភ ជែល និងស្ព្រាយលាងដៃ ម៉ាក clear 19 ដល់ក្រសួង ដើម្បីចូលរួម និងគាំទ្រការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្រីបន្តថា សកម្មភាពទាំងនេះពិតជាសរបញ្ជាក់ឲ្យឃើញពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមរួមដែលប្រទេសជាតិយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្នគឺជំងឺកូវីដ-១៩ ហើយ ជែល និងស្ព្រាយលាងដៃ ទាំងនេះ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

តំណាងក្រុមហ៊ុន ម៉ាក់អេម៉ា Co,.Ltd បានថ្លែងអំណរគុណ គោរពកោតសរសើរខ្ពស់ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកស្រី ឱ វ៉ាន់ឌីន ព្រមទាំងមន្ត្រីរាជការ ដែលបានខិតខំបំពេញភារកិច្ចមិនខ្លាចនឿយហត់ ពិសេសនៅក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីការពារសេចក្ដីសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ តំណាងក្រុមហ៊ុនបន្តថា ទោះបីជាអំណោយ ដែលក្រុមហ៊ុនប្រគល់ជូននៅពេលនេះមានចំនួនតិចតួចក្តី តែក៏អាចចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បានមួយរយៈពេលផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង៩ព្រឹក ថ្ងៃទី៩ មេសា ២០២០ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ១ករណីថ្មី (ជនជាតិវៀតណាមប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺវិជ្ជមានកូវីដ១៩) ជាសរុបប្រទេសយើងមានចំនួន ១១៩ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៤ករណីទៀត សរុប ៧២នាក់ ស្លាប់គ្មាន។ ក្រសួងបញ្ជាក់ថាគិតមកដល់ពេលនេះ ក្រសួងពុំទាន់រកឃើញភ័ស្តុតាងបញ្ជាក់ថាមានការឆ្លងក្នុងសហគមន៍នៅឡើយទេ តែលទ្ធភាពនឹងអាចកើតមានឡើង ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យនៅឃ្លាតឆ្ងាយពីគ្នាមិនចេញក្រៅផ្ទះបើមិនចាំបាច់។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥៕

  ជែលលាងដៃម៉ាក clear 19 របស់ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
  ជែលលាងដៃម៉ាក clear 19 របស់ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
 ស្ព្រាយលាងដៃម៉ាក clear 19 របស់ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
 ស្ព្រាយលាងដៃម៉ាក clear 19 របស់ក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
អ្នកតំណាងក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
អ្នកតំណាងក្រុមហ៊ុនម៉ាក់អេម៉ា Co,.Ltd
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T