ជំងឺកូវីដ-១៩៖ ប្រទេសចិនទើបតែរាយការណ៍ ពីករណីស្លាប់ថ្មីមួយ និងចំនួនអ្នកឆ្លងថ្មី ៤២ នាក់

//s5.kh1.co/a0/a027aa1fe98dc898903f9e930efb35aed018e03d.jpg
សង្គម

 ១០-មេសា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពេលនេះចំនួនករណីឆ្លងសរុបក្នុងប្រទេសចិន កើនដល់៨១,៩០៧នាក់ និងមានអ្នកស្លាប់ចំនួន៣,៣៣៦នាក់។

ចិន៖ គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានរាយការណ៍ អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន៤២ករណី និងមានករណីស្លាប់ថ្មីមួយ នៅចុងថ្ងៃព្រហស្បតិ៍នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិនបានឲ្យដឹងថា ពេលនេះចំនួនករណីឆ្លងសរុបក្នុងប្រទេសចិន កើនដល់៨១,៩០៧នាក់ និងមានអ្នកស្លាប់ចំនួន៣,៣៣៦នាក់។ ករណីឆ្លងសរុបនេះមិនបានឆ្លុះបញ្ចាំងពីករណីសកម្មនោះទេ ពោលចំនួនទាំងនេះ រាប់ចាប់ពីការផ្ទុះឡើងនៃករណីឆ្លងដំបូង រហូតមកដល់បច្ចុប្បន្ន។

ប្រជាជនចិនពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ-១៩ 
ប្រជាជនចិនពាក់ម៉ាស់ ដើម្បីការពារជំងឺកូវីដ-១៩ 

ក្នុងចំណោមករណីទាំងអស់នោះ អ្នកជំងឺ៧៧,៤៥៥នាក់បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ។ ក្នុងចំណោម៤២ករណីថ្មី មាន៣៨ករណីត្រូវបាននាំចូលពីបរទេស។

ក្នុងនោះដែរ គេបានរាប់បញ្ចូលទាំងករណីដាក់នៅដាច់ដោយឡែក ហើយការឆ្លងថ្មីចំនួន៤៧ករណីនៅមិនទាន់ចេញរោគសញ្ញានៅឡើយទេ។ ឥឡូវនេះ ករណីមិនទាន់ចេញរោគសញ្ញាចំនួន១,០៩៧ ស្ថិតនៅក្រោមការសង្កេតខាងផ្នែកវេជ្ជសាស្ត្រ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T