សាំសុងសម្រេច​បិទរោងចក្រនៅសហរដ្ឋអាមេរិក ក្រោយរកឃើញបុគ្គលិកពីរនាក់ឆ្លងវីរុសកូវីត-១៩

//s5.kh1.co/92/92b9d2ef8e05a6ac0b5a57efb4fb9048ee3ff01e.png
សង្គម

 ០៣-មេសា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

​សាំសុងនឹងចាប់ផ្តើមបើកដំណើរការរោងចក្រឡើងវិញនៅថ្ងៃច័ន្ទ

បរទេស៖ ក្រុមហ៊ុនអេឡិចត្រូនិកសាំសុងបាននិយាយ​នៅថ្ងៃសុក្រនេះថា ខ្លួនបានបិទរោងចក្រផលិតឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ​នៅសហរដ្ឋអាមេរិកបណ្តោះអាសន្ន បន្ទាប់​ពីរកឃើញបុគ្គលិកដែលធ្វើការនៅក្នុងរោងចក្រចំនួនពីរនាក់បានឆ្លងវីរុសកូវីត-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមហ៊ុនសាំសុង
ក្រុមហ៊ុនសាំសុង

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងមួយនេះបាននិយាយថា រោងចក្ររបស់ខ្លួនដែលមានទីតាំងនៅតំបន់ Newberry County រដ្ឋ South Carolina កំពុងត្រូវបានសម្អាត និងរៀបចំឱ្យមាន​អនាម័យ​ ហើយនឹងចាប់ផ្តើមបើកដំណើរការឡើងវិញនៅថ្ងៃច័ន្ទ។

រោងចក្រសាំសុងនៅរដ្ឋ South Carolina
រោងចក្រសាំសុងនៅរដ្ឋ South Carolina

សូមជម្រាបដែរថា បើគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ២៤៥,០៦៦ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ៦,០៧៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈអ្នកជំងឺ ១០,៤០៣ នាក់ផ្សេងទៀតបានទទួលការព្យាបាលជាសះស្បើយ៕

បុគ្គលិកនៅក្នុងរោងចក្រសាំសុង
បុគ្គលិកនៅក្នុងរោងចក្រសាំសុង
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T