វ៉ាស៊ីនតោន៖ យោងតាមទិន្នន័យចងក្រងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធនៅសាកលវិទ្យាល័យ ចន ហប គីនស៍ (Johns Hopkins University) បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បតិ៍ ទី ២ ខែ មេសា បានកើនឡើងលើសពី ២០ ម៉ីននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែលបានឱ្យដឹងទៀតថា ជំងឺដ៏កាចសាហាវនេះបានឆក់យកជីវិតមនុស្សចំនួន ៥,១០៩ នៅសហរដ្ឋអាមេរិក ហើយធ្វើឱ្យប្រទេសមួយនេះ ឡើងឈរលើកំពូលតារាង ដែលមានចំនួនអ្នកឆ្លងជំងឺរហូតដល់ទៅ ២១៥,០៧១ នាក់ ច្រើនជាងគេនៅលើពិភពលោក។
អភិបាលក្រុងញូវយ៉កលោក អេនឌ្រូ គួម៉ូ (Andrew Cuomo) បាននិយាយថា៖
យោងតាមតួលេខចេញដោយសេតវិមានបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីត-១៩ នៅសហរដ្ឋអាមេរិកអាចនឹងបន្តកើនឡើងរហូតដល់ទៅ ២៤០,០០០ នាក់ បើទោះបីមានការចាត់វិធានការយ៉ាងណាក៏ដោយ៕