ប្រទេសថៃ​មានអ្នកឆ្លងវីរុស​កូរ៉ូណា​ថ្មីចំនួន ១២០ នាក់​ និងអ្នកស្លាប់​ ២ នាក់បន្ថែម​ទៀត

//s5.kh1.co/0c/0cd43d688d49bff5405dcf5f3dc06ca2f1740b5f.png
សង្គម

 ០១-មេសា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ចំនួនអ្នកឆ្លងកូវីត-១៩នៅប្រទេសថៃ បានកើនឡើងដល់​ ១,៧៧១ នាក់

បាងកក៖ អ្នកនាំពាក្យក្រសួងសុខាភិបាលថៃបាន​ឱ្យដឹងថា ប្រទេស​ថៃបានរកឃើញ​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១២០ នាក់​ និងអ្នកស្លាប់​ ២ នាក់បន្ថែម​ទៀត។ នេះបើ​យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃ​ពុធ ទី ០១ ខែ មេសា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ូលិសថៃពាក់ម៉ាស​ការពារ កំពុងឈរជើងនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ក្នុងទីក្រុងបាងកកប្រទេសថៃ​
ប៉ូលិសថៃពាក់ម៉ាស​ការពារ កំពុងឈរជើងនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យសុខភាព ក្នុងទីក្រុងបាងកកប្រទេសថៃ​

លោក Taweesin Wisanuyothin ដែលជាអ្នកនាំពាក្យបាននិយាយថា៖

ករណីអ្នកស្លាប់ទាំងពីរ​រួមមាន បុរសជនជាតិថៃអាយុ ៧៩ ឆ្នាំម្នាក់​ ដែលបានឆ្លងជំងឺនេះនៅពេលគាត់ទៅចូលរួមពិធីមង្គលការមួយនៅប្រទេសម៉ាឡេស៊ីកាលពីដើមខែមីនា និងអ្នកជំនួញអាយុ ៥៨ ឆ្នាំម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសអង់គ្លេសកាលពីខែមុន។

Taweesin Wisanuyothin
កោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០
កោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០

​សូមបញ្ជាក់ផងដែរថា គិតព្រឹកថ្ងៃ​ពុធនេះ ប្រទេសថៃមានអ្នកឆ្លងវីរុសកូវីត-១៩ ​សរុប ១,៧៧១ នាក់ ហើយក្នុងនោះមានអ្នកជំងឺ ១២ នាក់បានស្លាប់បាត់បង់ជីវិត ​ ខណៈអ្នកជំងឺ ៣៤២ នាក់ផ្សេងទៀត​ បាន​ទទួលការព្យាបាលជាសះស្បើយ៕

ផ្លូវ  Patong កោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០
ផ្លូវ  Patong កោះភូកេត ប្រទេសថៃ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T