បាងកក៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបាននិយាយនៅថ្ងៃច័ន្ទនេះថា មានមនុស្ស ២ នាក់ទៀតបានស្លាប់ដោយសារវីរុសកូវីត-១៩ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបបានកើនឡើងដល់ ៩ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានក្រសួងសុខាភិបាលថៃបាននិយាយថា៖
គួរជម្រាបផងដែរថា នៅព្រឹកថ្ងៃច័ន្ទនេះ ប្រទេសថៃបានរកឃើញអ្នកឆ្លងវីរុសកូវីត-១៩ថ្មីចំនួន ១៣៦ នាក់ ដែលធ្វើឱ្យតួលេខអ្នកឆ្លងសរុបបានកើនឡើងដល់ ១,៥២៤ នាក់។ ក្នុងចំណោមនោះមានអ្នកជំងឺចំនួន ១,៣៨៨ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអ្នកជំងឺ ២២៩ នាក់ផ្សេងទៀត បានជាសះស្បើយ ហើយក៏បានវិលត្រឡប់ទៅផ្ទះវិញដែរ៕