សហរដ្ឋអាមេរិក៖ លោកស្រី Maria Delrosario Mendez អាយុ ៥២ឆ្នាំ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្ម បន្ទាប់ពីប៉ូលិសបាននិយាយថា គាត់បានបាញ់បុរសម្នាក់ ដែលគេដឹងថាជាដៃគូជាមួយគ្នា ដោយក្រោយមកប្រទះឃើញស្លាប់នៅខាងក្រៅតំបន់បុរី Somerset កាលពីថ្ងៃសុក្រ បើយោងទៅតាមសម្តីរបស់ស្នងការនៅ Bexar County។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ូលិសបាននិយាយថា គាត់បានរកឃើញបុរសឈ្មោះ Jose Tellez អាយុ ៣២ឆ្នាំ ជាមួយនឹងការរងរបួសគ្រាប់កាំភ្លើងជាច្រើនគ្រាប់ត្រង់ពោះរបស់គាត់ នៅតាមបណ្តោយផ្លូវក្នុងតំបន់បុរី នៅម៉ោង ៨ និង ៣០នាទីព្រឹក ដោយរូបគាត់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។
ដោយឡែក កូនទាំង ៣របស់ពួកគាត់ ដែលកូនបងអាយុ ១៣ឆ្នាំនោះ ក៏នៅផ្ទះដែរកំឡុងពេលនោះដែរ តែពួកគេមានសុវត្ថិភាពទេ។ លោកស្រី Mendez ត្រូវបានចោទប្រកាន់ពីបទឃាតកម្មកម្រិត ១ និងអាចត្រូវពិន័យដល់ទៅ ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ៕