កម្ពុជា៖ ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាកាលពីខែមករាកន្លងទៅ ក្រោយខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា កីឡាករ កែវ សុខផេង បានចូលរោងភ្ជាប់ពាក្យជាមួយនឹងគូដណ្ដឹងយ៉ាងស្រស់ស្អាតស្ងាត់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ កាលពីពេលថ្មីៗនេះ រូបភាព Pre-Wedding ជាច្រើនសន្លឹករបស់កីឡាករឆ្នើមប្រចាំក្លិបវិសាខា និងគូដណ្ដឹង បានដឹកដៃគ្នាទៅថារូបនៅឯឆ្នេរសមុទ្រ ជាមួយនឹងការតុបតែខ្លួនយ៉ាងស្រស់ស្អាត ដោយបានបង្ហាញនូវភាពផ្អែមល្ហែម និងរូម៉ែនទិកនៃសេចក្ដីស្រឡាញ់របស់អ្នកទាំងពីរ។
ជាមួយនឹងការរូបភាព Pre-Wedding ដ៏ស្វីតនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន បានចូលរួមជូនពរ និងអបអរសាទរ ចំពោះកីឡាករ កែវ សុខផេង និងអនាគតភរិយាផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖









