ពេលនេះ អ្នកឆ្លងជំងឺ Covid-19 មានចំនួន៣១ថ្មីបន្ថែមទៀត ដែលឡើងដល់៨៤នាក់ហើយ

//s5.kh1.co/8f/8fdc71833ca51bd33a1ee6e3bc8d6709933363a0.jpg
សង្គម

 ២២-មីនា-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ  ក្រសួងសុខាភិបាល បានប្រកាស នៅក្នុងផេកផ្លូវការ ថាបានរកឃើញអ្នកឆ្លងជំងឺCOVID-19 ចំនួន៣១បន្ថែមទៀត ដែលពេលនេះ សរុបអ្នកឆ្លង ឡើងទៅដល់ ៨៤នាក់ហើយ បើគិតត្រឹមវេលាយប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ បើតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ករណីជំងឺCOVID-19ថ្មីមួយនេះ ត្រូវបានគេរកឃើញ នៅក្នុងសណ្ឋាគារមួយកន្លែង ស្ថិតក្នុងខេត្ត ព្រះសីហនុ ដែលមាន ជនជាតិបារាំង២នាក់ឆ្លងជំងឺCOVID-19 ស្នាក់នៅក្នុងសណ្ឋាគារនោះ។  ក្រោយមក ក្រសួងសុខាភិបាល ក៏បានយកសំណាករបស់ពួកគេ ដែលជាប់ពាក់ព័ន្ធ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រហូតបានរកឃើញ អ្នកឆ្លងទៅដល់៣១នាក់ ដែលជាជនជាតិបរទេសចំនួន២៩នាក់ និងជនជាតិខ្មែរចំនួន២នាក់។

ចំពោះ ជនជាតិបារាំង ២៩នាក់ ជាអ្នកទេសចរ តាមក្រុមហ៊ុនទេសចរមួយ រីឯអ្នកឆ្លងជាជនជាតិខ្មែរ២នាក់ ជាមគ្គុទេសទេសចរឲ្យក្រុមហ៊ុនបារាំងខាងលើ។ ហើយយ៉ាងណាមិញ នៅពេកនេះ អ្នកមានវិជ្ជមានរីរុសទាំង៣១នាក់  បានដាក់ដោយឡែក តាមបន្ទប់ផ្សេងៗគ្នា នៅក្នុងសណ្ឋាគារមួយ ដោយមានការបិទជាបណ្តោះអាសន្ន៕

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
សេចក្តីប្រកាសព័ត៌មាន
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T