ក្រសួងសុខាភិបាលប្រកាស រកឃើញករណីអ្នកផ្ទុកវីរុស Covid-19 ២ករណីទៀត នៅរាជធានីភ្នំពេញម្សិលមិញ

//s5.kh1.co/bb/bb05ce30ed5dd11871d1b98c79d9f72fc9fa95e0.jpg
សង្គម

 ១៤-មីនា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ដំណឹងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយក្រសួងបានចេញក្តីប្រកាសកាលពីល្ងាចម្សិលមិញនេះ មានចនបរទេស២រូបផ្ទុកមេរោគ Covid-19។

ភ្នំពេញ៖ កាលពីល្ងាចម្សិលមិញនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងដ៏ក្តៅគគក់ ក្រោយសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានមេរោគ Covid-19 ចំនួន២ករណីទៀត នៅរាជធានីភ្នំពេញ នៅលើបុរសជនជាតិកាណាដា វ័យ៤៩ឆ្នាំ និងជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំណឹងមួយនេះ ពិតជាធ្វើឲ្យមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាពេលនេះករណីវីរុសនេះបានរាលដាល មកដល់ក្រុងភ្នំពេញហើយចំនួន២ករណី ដែលពេលនេះខាងអ្នកជំនាញ បានបញ្ជូលពួកគេដាក់ព្យាបាលនៅមន្ទីរមិត្តភាពខ្មែរ-សូវៀត ស្របពេលដែលអ្នកជំនាញ កំពុងតែស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជនបរទេសទាំង២រូបនេះ។

ហេតុដូច្នេះហើយ ប្រិយមិត្តទាំងអស់គួរតែការពារខ្លួនឯងឲ្យបានគ្រប់ៗគ្នា កុំឲ្យមានបញ្ហាទាំងនេះកើតឡើង ដោយត្រូវលាងដៃឲ្យបានញញឹកញាប់ ពាក់ម៉ាស់រាល់ពេលចេញក្រៅ ប្រើប្រាស់ និងសម្អាតដៃមុនបរិភោគអាហារ ឬក្រោយកាន់របស់ជាច្រើននៅតាមទីសាធារណៈ​ដែលយើងមើលវីរុសពុំឃើញ៕

សេចក្តីប្រកាសរបស់ក្រសួង
សេចក្តីប្រកាសរបស់ក្រសួង
សេចក្តីប្រកាសរបស់ក្រសួង
សេចក្តីប្រកាសរបស់ក្រសួង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T