ភ្នំពេញ៖ ក្រោយសាងចំណងស្នេហា ក្រាបសំពះផ្ទឹមតាមប្រពៃណីខ្មែរ លោក ប៊ុន រតនា អ្នកដឹកនាំសម្តែង និង ម្ចាស់ឃ្លាំងលក់រថយន្ត S-Auto និងតារាសម្តែង លីឈី ទើបតែស្វាគមន៍កូនស្រីឆ្នាំជ្រូកមាស ជាលើកដំបូងដ៏គួរឲ្យស្រលាញ់ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកូនស្រីឆ្នាំជ្រូកមាស របស់លោក ប៊ុន រតនា និងតារាសម្តែង លីឈី ទើបតែឃើញពិភពលោកថ្មីនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ដោយនាងត្រូវបានឪពុក និងម្តាយដ៏ស្រស់សោភាដាក់ឈ្មោះឲ្យថា «បូតា» ។

លោក ប៊ុន រតនា ក្រៅពីជំនាញខាងដឹកនាំបទចម្រៀង ពេលនេះលោកក៏កំពុងជោគជ័យទៅលើជំនួញលក់រថយន្តផងដែរ។ លោកបានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ឲ្យដឹងថា៖
«ស្វាគមន៍អូន បូតា ថ្ងៃ09 ខែមិនា ឆ្នាំ2020។ មួយប៉ព្រិចភ្នែកសោះយើងមានគ្រួសារតូចមួយហើយ សូមទេវតាតាមថែរក្សារកូនអោយមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាកូនល្អ ចៅល្អ ក្មួយល្អ និងជាពលរដ្ឋល្អក្នុងសង្គមជាតិយើង។ សូមអរគុណពុកម៉ែបងប្អូន កូនក្មួយទាំងអស់ដែលជូនពរអូន»។
បញ្ជាក់ផងដែរថា លោក ប៊ុន រតនា និងអ្នកម្តាយដ៏ស្រស់សោភារបស់ បូតា បានចូលរោងការកាលពីថ្ងៃទី0៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមានបុគ្គលល្បីជាច្រើនរូប ទាំងក្នុងសិល្បៈ និងក្រៅរង្វង់សិល្បៈ ៕






