សង្គម
០៥-មីនា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុនកឃើញអ្នកប៉ះពាល់ជនជាតិជប៉ុនផ្ទុក Covid-19 នៅសៀមរាប ៤០នាក់ប៉ះពាល់ប្រយោល ត្រូវដាក់ដោយឡែក១៤ថ្ងៃ និងតាមដានសុខភាព។
ភ្នំពេញ៖
វីរុសកូរ៉ូណា កំពុងតែផ្ទុះខ្លាំង និងធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំងពីសំណាក់
មហាជនជាច្រើនទូទាំងពិភាពលោក ស្របពេលដែលពេលនេះ ស្រាប់តែមានដំណឹងថាជនជាតិជប៉ុនមួយរូបបានផ្ទុកមេរោគ Covid-19
ដោយលោកបានធ្វើដំណើរក្នុងរយ:ពេលខ្លីពី
ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសហ្វីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម
និងត្រឡប់ចូលប្រទេសជប៉ុនវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាមផេកផ្លូវការរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានធ្វើការរៀបរាប់នៅលើបណ្តាញសង្គម
យ៉ាងដូច្នោះថា៖
តាមរយៈដំណឹងមួយនេះ
បានធ្វើឲ្យប្រជាជនជាច្រើនពិតជាមានការព្រួយបារម្ភខ្លាំង ស្របពេលដែលនៅក្នុងនោះ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ប្រមាណ ៤០នាក់ប៉ះពាល់ប្រយោល កំពុងតែដាក់ដោយឡែកតាមដានសុខភាពបន្ត៕
ព័ត៌មានលម្អិតខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្តទៀត៕