អង្គការ​សុខភាព​ពិភព​លោកបានព្រមានថា គ្មានប្រទេសណាមួយនឹងអាចគេចផុតពីការចម្លងនៃវីរុសកូរ៉ូណាឡើយ

//s5.kh1.co/6e/6ec9c7e706644fcbe7c6f48fc61c19b5b8629322.jpg
សង្គម

 ២៨-កុម្ភៈ-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង្គការ​សុខភាព​ពិភព​លោកបាននិយាយថា ប្រទេសទាំងអស់​ត្រូវត្រៀមខ្លួនឱ្យបានរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងជាមួយវីរុស​ឆ្លងដ៏កាចសាហាវកូរ៉ូណា​​

បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ប្រទេសទាំងអស់នៅទូទាំងពិភពលោកចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវីរុស​ឆ្លងកូរ៉ូណា​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងរថភ្លើងក្រោមដីមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់
បុគ្គលិកសុខាភិបាលកំពុងបាញ់ថ្នាំសំលាប់មេរោគនៅក្នុងរថភ្លើងក្រោមដីមួយកន្លែងក្នុងប្រទេសអ៊ីរ៉ង់

ប្រធានអង្គការសុខភាពពិភពលោក​​ Tedros Adhanom Ghebreyesus បាននិយាយថា ​របាយការណ៍ថ្មីៗនៃចំនួនអ្នកឆ្លងវីរុសកូរ៉ូណាត្រូវបានគេរាយការណ៍នៅជុំវិញពិភពលោក ហើយឥឡូវនេះ​ចំនួន​អ្នកស្លាប់រួមជាមួយនឹងចំនួនឆ្លងវីរុសកូរ៉ូណាកំពុងតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ​ដូច្នេះប្រទេសអ្នកមានផ្សេងៗទៀតក៏ត្រូវតែត្រៀមខ្លួនដែរ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

ស្ត្រីបីនាក់កំពុងឈរពាក់ម៉ាស​ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់
ស្ត្រីបីនាក់កំពុងឈរពាក់ម៉ាស​ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់

លោក Tedros បាន​បន្ថែមទៀតថា គ្មានប្រទេសណាមួយអាចសន្មតថានឹងមិនមានករណី​អ្នកឆ្លងជំងឺនោះទេ ​ហើយប្រសិនបើដូច្នោះមែន វាអាចជាកំហុសដ៏ធ្ងន់ធ្ងរបំផុត។ ​តួយ៉ាង​ដូចជា  ប្រទេសអ៊ីតាលី​ មនុស្ស ១៧ នាក់បានស្លាប់បាត់បង់ជីវិតក្នុងមួយប៉ប្រិចភ្នែក ដោយសារតែការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណានេះ។

អ្នកដំណើរពីរនាក់ពាក់មនុស្សពីរនាក់ពាក់ម៉ាសការពា​រ នៅពេលពួកគេ​ដើរនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី
អ្នកដំណើរពីរនាក់ពាក់មនុស្សពីរនាក់ពាក់ម៉ាសការពា​រ នៅពេលពួកគេ​ដើរនៅក្នុងទីក្រុងមីឡាន ប្រទេសអ៊ីតាលី

យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថា​ វីរុសកូរ៉ូណាបាន​រាតត្បាតក្នុងប្រទេសចិន​ខ្លាំងជាងគេបំផុត ដែលបណ្តាល​មនុស្សប្រមាណ ៨ ម៉ឺននាក់បានឆ្លងជំងឺនេះ ចំណែកមនុស្សប្រមាណ ២,៧៨៨ នាក់ផ្សេងទៀតបានស្លាប់បាត់បង់ជីវិត។ លើសពីនេះទៀត វីរុសនេះក៏បានរាលដាលដល់ប្រទេសចំនួន ៤៦ ផ្សេងទៀតនៅលើពិភពលោក ដែល​បណ្តាលឱ្យមនុស្សចំនួន ៥៧ នាក់បានស្លាប់ និង ៣,៧០០ នាក់ផ្សេងទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះនេះ៕

 បុគ្គលិកសុខាភិបាលកំពុងបាញ់សំលាប់មេរោគ​ (COVID-១៩) នៅផ្សារ​មួយកន្លែងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​
 បុគ្គលិកសុខាភិបាលកំពុងបាញ់សំលាប់មេរោគ​ (COVID-១៩) នៅផ្សារ​មួយកន្លែងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង​
 មន្ត្រីសន្តិសុខកំពុងពិនិត្យមើលសីតុណ្ហភាពរបស់អ្នកដំណើរនៅ​ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន
 មន្ត្រីសន្តិសុខកំពុងពិនិត្យមើលសីតុណ្ហភាពរបស់អ្នកដំណើរនៅ​ក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T