អ៊ីរ៉ង់៖ ថ្មីៗនេះអាជ្ញាធររបស់ប្រទេសអ៊ីរ៉ង់ទើបតែបានរាយការណ៍ពីករណីអ្នកស្លាប់ដោយសារវីរុសកូរ៉ូណា ២ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសនេះបានកើនឡើងដល់ ៨ នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Kianush Jahanpur ដែលអ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា៖
លោក Jahanpur មិនបានផ្តល់ព័ត៌មានលម្អិតនៃករណីអ្នកស្លាប់ថ្មីនេះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីលោក Abbas Musavi ដែលជាប្រធានសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅភាគខាងជើងខេត្ត Mazandaran ដោយលោកបាននិយាយថា៖
គួរជម្រាបដែរថា ស្របពេលដែលស្ថានភាពជំងឺនេះចេះតែបន្តរាតត្យាតកាន់តែខ្លាំងឡើងៗ ពេលនេះអាជ្ញាធរអ៊ីរ៉ង់បានចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើរនៅតាមទីសារធារណៈ ដើម្បីទប់ស្កាត់ចម្លងមេរោគដ៏កាចសាហាវនេះ។ អាជ្ញាធរអ៊ីរ៉ង់ក៏បានបញ្ជាឱ្យបិទសាលារៀន និងសាកលវិទ្យាល័យ រួមទាំងកន្លែងនៅតាមទីក្រុងមួយចំនួន។ លើសពីនេះទៀត ព្រឹត្តិការណ៍ប្រគុំតន្ត្រី និងការសម្បែងផ្សេងទៀតក៏ត្រូវបានលុបចោលដែរ៕