លោកគ្រូស្លុតចិត្ត! Ancelotti សារភាពថា ពេលឃើញកំណត់ត្រា Everton លេងក្រៅដីទល់នឹងក្រុមទាំងនេះធ្វើឲ្យលោក...

//s5.kh1.co/15/15cf0eddbef695d6484223c19c7ad171aa363b07.jpg
កីទ្បា

 ២២-កុម្ភៈ-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Everton លេងក្រៅដី ៣៧ប្រកួតទល់នឹង Arsenal, Liverpool, Manchester City, Chelsea, Tottenham និង Manchester United មិនដែលស្គាល់ពាក្យថាឈ្នះ

អង់គ្លេស៖ គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti បានសារភាពថា កំណត់ត្រាក្រៅដីរបស់ Everton លេងទល់នឹងក្រុមធំៗទាំង៦នៅ Premier League ធ្វើឲ្យគាត់ចង់ស្រក់ទឹកភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គិតចាប់តាំងយកឈ្នះក្រុម Man UTD នៅទឹកដី Old Trafford កាលពីឆ្នាំ២០១៣មក ក្រុមស្ករគ្រាប់ Everton មិនដែលទទួលបានជ័យជម្នះត្រឡប់មកវិញទេ នៅពេលដែលពួកគេប្រកួតក្រៅដីទល់នឹងក្រុមទាំង៦នេះ រួមមាន Arsenal, Liverpool, Manchester City, Chelsea, Tottenham និង Manchester United ។ ពោលគឺ គិតមកទល់ពេលនេះមានចំនួន ៣៧ប្រកួត ក្នុងនោះចាញ់២៥ដង និងស្មើ១២ដង ដែលនេះជាកំណត់ត្រាអាក្រក់មួយ ពេលដែលលោក Ancelotti ឃើញហើយមានអារម្មណ៍តក់ស្លុត។

ក្រុម Everton
ក្រុម Everton

យ៉ាងណាមិញ គ្រូបង្វឹកវ័យ៦០ឆ្នាំ បានត្រៀមខ្លួនរួចជាស្រេចក្នុងការជួយ Everton បំបែកកំណត់ត្រាខាងលើឲ្យបាន នៅពេលប្រកួតជាមួយនឹងក្រុម Arsenal នៅយប់ថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង១១:៣០នាទី។

Everton នឹងត្រូវធ្វើដំណើរទៅកីឡដ្ឋាន Emirates ដើម្បីតតាំងជាមួយក្រុមកាំភ្លើងធំ ដែលជាជំនួបប្រចាំក្របខណ្ឌ Premier League សប្ដាហ៍ទី២៦។

លោក Ancelotti បានថ្លែងក្នុងសន្និសីទកាសែមុនការប្រកួត យ៉ាងដូច្នេះថា៖

អត់ដែលឈ្នះសូម្បីតែ១ដង? វ៉ោវ ! គួរឲ្យភ្ញាក់ផ្អើលណាស់ ខ្ញុំស្រក់ទឹកភ្នែកឥឡូវហើយ។ ដូច្នេះពេលនេះ ដល់ពេលដែលយើង (Everton) ត្រូវឈ្នះហើយ។

  លោក Carlo Ancelotti
  លោក Carlo Ancelotti 
  លោក Carlo Ancelotti 

លោកបានបន្ថែមទៀតថា៖

វានឹងលំបាកមួយសម្រាប់ពួកយើង ព្រោះ Arsenal ធ្វើបានល្អប្រសើច្រើននៅពេលនេះ។ ប៉ុន្តែពួកយើងនឹងខិតខំប្រកួត ជាមួយនឹងគំនិតនៃការឈ្នះ។ ពិតណាស់៤ប្រកួតបន្ទាប់ (Arsenal, Chelsea, Man UTD, Liverpool) គឺសំខាន់សម្រាប់យើង។ ពួកគេជាក្រុមខ្លាំង ប៉ុន្តែពួកយើងត្រូវដណ្ដើមពិន្ទុឲ្យបានច្រើន ដើម្បីមានលទ្ធភាពទទួលបានកៅអីទៅលេងវគ្គជម្រុះពានរង្វាន់ Europa League។​ រាល់កីឡាករទាំងអស់ពួកគេដឹងថា ការប្រកួតទាំងនេះសុទ្ធតែសំខាន់ជាងកាប្រកួតដទៃទៀត ពីព្រោះក្នុង៤ប្រកួតនោះ អ្នកអាចតេស្តមើលសមត្ថភាពពួកយើងបានថាល្អកម្រិតណា។

  លោក Carlo Ancelotti

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្រុម Everton កំពុងឈរចំណាត់ថ្នាក់លេខ៩ ក្នុងក្របខណ្ឌ Premier League ក្រោយ២៦ប្រកួត ពួកគេរកបាន៣៦ពិន្ទុ មានគម្លាតពីក្រុមលេខ៥ Spurs ដែលស្ថិតក្នុងតំបន់ទទួលបានកៅអីលេង Europa League ចំនួន៤ពិន្ទុ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T