បុគ្គលិកពេទ្យវ័យ ២៤ ឆ្នាំម្នាក់ តស៊ូជិះកង់ចម្ងាយ ៣០០ គីឡូម៉ែត្រ ដើម្បីទៅជួយព្យាបាលអ្នកជំងឺនៅ​វូហាន ​(មានវីដេអូ)

//s5.kh1.co/97/9785a4a0e511b8515022bb6cac0a1810a4535fe1.jpg
សង្គម

 ២១-កុម្ភៈ-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អ្នកគ្រូពេទ្យវ័យ ២៤ ឆ្នាំម្នាក់ តស៊ូជិះកង់ចម្ងាយ ៣០០ គីឡូម៉ែត្រ​ត្រឡប់នៅ​វូហានវិញ​

​ចិន៖ Gan Ruyi ​គឺជាបុគ្គលិកពេទ្យម្នាក់ដែលបម្រើការនៅទីក្រុងវូហាន​ គាត់បានធ្វើដំណើរប្រហែល ៣០០ គីឡូម៉ែត្រ​ចេញពីផ្ទះរបស់គាត់ ដើម្បីត្រឡប់ទៅជួយ​ព្យាបាលអ្នកជំងឺឆ្លងវីរុស​​កូរ៉ូណា​​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកគ្រូពេទ្យ Gan Ruyi
អ្នកគ្រូពេទ្យ Gan Ruyi

គួរជម្រាបផងដែរថា បុគ្គលិកពេទ្យវ័យ ២៤ ឆ្នាំរូបនេះ បាន​ធ្វើដំណើរទៅលេងស្រុកកំណើត​ មុន​ពេលមុនចូលឆ្នាំថ្មីក្នុងប្រទេសចិន​ ប៉ុន្តែក្រោយមក នៅពេល​ដែលគាត់បានឃើញព័ត៌មានអំពីវីរុសកូរ៉ូណាដែលកំពុងរាតត្បាតនេះ គាត់ក៏បានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅធ្វើការវិញ។

អ្នកគ្រូពេទ្យ Gan Ruyi បានជិះកង់ផង បណ្តើរកង់ផងអស់រយៈពេល ៤ ថ្ងៃ
អ្នកគ្រូពេទ្យ Gan Ruyi បានជិះកង់ផង បណ្តើរកង់ផងអស់រយៈពេល ៤ ថ្ងៃ

ស្របពេលដែលវីរុសកូរ៉ូណាចេះតែបន្តរីករាលដាល អាជ្ញាធរចិនក៏បានចាត់វិធានការណ៍ជាច្រើន ដើម្បីជួយទប់ស្កាត់ការចម្លងវីរុសនេះ ដោយក្នុងនោះ​អាជ្ញាធរបានហាមឃាត់ពលរដ្ឋទាំងអស់មិនឱ្យចេញ​ទៅទីសាធារណៈ ​រួមទាំងរិតត្បិតការធ្វើដំណើរផ្សេងៗទៀត ហេតុនេះហើយទើប​តម្រូវឱ្យ​អ្នកគ្រូពេទ្យវ័យ ២៤ រូបនេះ ត្រូវសម្រេចចិត្តជិះកង់ទៅធ្វើការ។

អ្នកគ្រូពេទ្យ Gan Ruyi បានវិលត្រឡប់មកធ្វើការវិញ ក្រោយទទួលបានដំណឹងពីការរាតត្បាតនៃវីរុសកូរ៉ូណា
អ្នកគ្រូពេទ្យ Gan Ruyi បានវិលត្រឡប់មកធ្វើការវិញ ក្រោយទទួលបានដំណឹងពីការរាតត្បាតនៃវីរុសកូរ៉ូណា

បន្ទាប់ពីជិះកង់ផង ដើរផងអស់រយៈពេល ៤ ថ្ងៃ​គាត់ក៏បានទទួលជំនួយពីប៉ូលីសម្នាក់ ដែលដឹកគាត់ទៅដល់មន្ទីរពេទ្យនៅថ្ងៃទី ៣ ខែ កុម្ភៈ។ ហើយ​បច្ចុប្បន្ននេះដែរ អ្នកគ្រូពេទ្យ Gan Ruyi ​កំពុង​បម្រើការនៅជួរមុខយ៉ាងយកចិត្តទុកដាក់បំផុត​៕

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T