អូនអាចដើរលេងខ្លួនឯងបាន! សត្វឆ្កែមួយ​ក្បាលជិះ​ឡានក្រុង​ដោយ​ខ្លួន​ឯង​ទៅលំហែ​នៅសួន​​ជារៀង​រាល់​ថ្ងៃ

//s5.kh1.co/33/33700f9b54a471b57375ca3a1b31b4e6fce472d5.jpg
សង្គម

 ២០-កុម្ភៈ-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

គ្មានអ្នកជូនដើរមិនសំខាន់! អ្វីដែលសំខាន់គីអូនអាចដើរលេងខ្លួនឯងបាន

បរទេស៖ សត្វឆ្កែឯករាជ្យមួយក្បាលដែលតែងតែទៅណាមកណាដោយខ្លួនឯងដោយមិនចាំបាច់មានម្ចាស់ ឬនរណាទៅជាមួយ​នោះទេ វាមានឈ្មោះថា Eclipse

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វឆ្កែពណ៌ខ្មៅក្រឹបដ៏គួរឱ្យស្រឡាញ់មួយក្បាលនេះតែងតែចេញពីផ្ទះរបស់វា ដែលស្ថិតនៅក្នុងតំបន់ Seattle រាល់ថ្ងៃដោយខ្លួនឯងដើម្បីជិះឡានក្រុងទៅឧទ្យានដើម្បីទៅរកសុខនមួយកន្លែងនៅកណ្តាលទីក្រុងដែលវារស់នៅ​ ហើយវាចំណាយពេលក្នុងសួននោះពីរទៅបីម៉ោងដើម្បីដើរកំសាន្ត និង ប្រលែងលេងជាមួយសុនខដទៃដែល​មកពី​ទីកន្លែងផ្សេងៗ។

នៅពេលដែលវាលេងឆ្អែត វានិងដើរត្រឡប់ទៅរកចំណតឡានក្រុងដើម្បីជិះត្រឡប់ទៅផ្ទះរបស់វាវិញ ដោយប្រើសំបុត្រដែលមានភ្ជាប់ទៅនឹងប្រឡៅករបស់វាស្រាប់។

វាបានចាប់ផ្តើមដើរចេញពីផ្ទះដោយខ្លួនឯង នៅពេលដែលម្ចាស់របស់ Eclipse គឺ Jeff បាននាំវាទៅសួននេះកាលពីមួយរយៈមុន តែមិនមែននាំ Eclipse ទៅលេងនោះទេ​ គឺគាត់គ្រាន់តែទៅអង្គុយជក់បារីលេងតែប៉ុណ្តោះ ហើយក៏ដឹក Eclipse មកផ្ទះវិញ៕

សត្វឆ្កែ Eclipse នៅក្នុងឡានក្រុង
សត្វឆ្កែ Eclipse នៅក្នុងឡានក្រុង
សត្វឆ្កែ Eclipse នៅក្នុងឡានក្រុង
សត្វឆ្កែ Eclipse នៅក្នុងឡានក្រុង
សត្វឆ្កែ Eclipse 
សត្វឆ្កែ Eclipse 
Sao Da
SaoDa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T