អ៊ីរ៉ង់៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA របស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃនេះថា ក្រសួងសុខាភិបាលបានរកឃើញករណីពលរដ្ឋអ៊ីរ៉ង់វ័យចំណាស់ ២នាក់ ស្លាប់ដោយសារវីរុសកូរ៉ូណា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Alireza Vahabzadeh ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា៖
ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានឱ្យដឹងទៀតថា សាលារៀន និងសាកលវិទ្យាល័យនានានៅក្នុងទីក្រុង Qom នឹងត្រូវបិទចោលទាំងអស់ ដើម្បីទប់ស្កាត់ការចម្លង និងងាយស្រួលធ្វើការស៊ើបអង្កេតបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ មន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសអ៊ីរ៉ង់បានរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណា២នាក់ដំបូងបង្អស់នៅក្នុងប្រទេសនេះ ប៉ុន្តែស្រាប់តែមកដល់ថ្ងៃនេះ ក្រុមមន្ត្រីក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំងឺទាំង២នាក់នោះ បានស្លាប់បាត់បង់ជីវិតទៅហើយ៕