រុស្ស៊ី៖ រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ីបានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងហាមឃាត់ពលរដ្ឋចិនទាំងអស់មិនឱ្យធ្វើដំណើរចូលមកប្រទេសរុស្ស៊ី ព្រោះខ្លាចការរាលដាលនៃវីរុសកូរ៉ូណាពីប្រទេសចិន ដែលបានចម្លងដល់មនុស្សជាង ៧៥.០០០ នាក់នៅទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីប្រកាសហាមឃាត់អ្នកដំណើរជនជាតិចិននេះ នឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃព្រហស្បតិ៍ ម៉ោង ១២ពាក់កណ្តាលអធ្រាត្រក្នុងទីក្រុងម៉ូស្គូ។ នេះបើយោងតាមក្រឹត្យមួយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ។
គួរបញ្ជាក់ផងដែរថា ក្រៅពីចំណាត់ការខាងលើរដ្ឋាភិបាលរបស់ប្រទេសនេះធ្លាប់បានប្រកាសបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងម៉ុងហ្គោលី ព្រមទាំងដាក់កម្រិតលើការធ្វើដំណើរផ្សេងទៀត ដើម្បីបញ្ឈប់ការរីករាលដាលនៃវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជិត ១.៩០០នាក់នៅក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។