ក្រុមវេជ្ជបណ្ឌិតធ្វើតេស្តរកឃើញវីរុសកូរ៉ូណាលើស្ត្រីបម្រើការតាមផ្ទះម្នាក់​ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៦១នាក់នៅហុងកុង

//s5.kh1.co/f7/f7e7fc99bb4d8f904f7facc5d63c7a3a6584f5db.png
សង្គម

 ១៨-កុម្ភៈ-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ហុងកុង៖ យោងតាមគេហទំព័រសារព័ត៌មាន scmp បានឱ្យដឹងថា ស្ត្រីបម្រើការតាមផ្ទះម្នាក់ ដែលមានចៅហ្វាយនាយជាអ្នកជំងឺផ្ទុកវីរុសកូរ៉ូណា ពេលនេះត្រូវបាន​ក្រុមវេជ្ជបណ្ឌិតធ្វើតេស្តរកឃើញថាគាត់ក៏បានឆ្លងវីរុសកូរ៉ូណា​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​បច្ចុប្បន្នអ្នកជំងឺដែលជាស្ត្រីបម្រើការ​តាមផ្ទះខាងលើ ​កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Pamela Youde Nethersole ខាងកើត​សង្កាត់ឆៃវ៉ានទីក្រុងហុងកុង។ ប្រភពព័ត៌មាន​ដដែល​បានឱ្យដឹងទៀតថា ដំបូងឡើយ​ក្រុមវេជ្ជបណ្ឌិតបានធ្វើតេស្តរកវីរុសកូរ៉ូណានៅលើ​ខ្លួន​គាត់ ​ប៉ុន្តែមិនបានឃើញអ្វីនោះទេ ស្រាប់រយៈ៣ថ្ងៃក្រោយមក គាត់ចាប់ផ្តើមមានអាការៈក្អកខ្លាំងហើយគ្រុនញាក់ ពេលនោះហើយទើប​ក្រុមវេជ្ជបណ្ឌិត​រកឃើញថាគាត់បានឆ្លងវីរុសកូរ៉ុណា។

​គួរបញ្ជាក់ផងដែរថា ​កន្លងមកចៅហ្វាយនាយរបស់ស្ត្រីបម្រើការតាមផ្ទះ​ខាងលើ ធ្លាប់បានទៅទទួលទានអាហារនៅភោជនីដ្ឋានអាហារសមុទ្រមួយកន្លែង ដែលអ្នកចូលរួមចំនួន ២៩ នាក់។ ហើយក្នុងចំណោមនោះ​មានអ្នកជំងឺ ៥នាក់​ ត្រូវបានក្រុមវេជ្ជបណ្ឌិតធ្វើរោគវិនិច្ឆ័យឃើញថាមានផ្ទុក​វីរុសដ៏កាចសាហាវនេះ៕

អ្នកជំងឺដែលជាស្ត្រីបម្រើការ​តាមផ្ទះខាងលើ ​កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Pamela Youde Nethersole
អ្នកជំងឺដែលជាស្ត្រីបម្រើការ​តាមផ្ទះខាងលើ ​កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ Pamela Youde Nethersole
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T