ចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណា​បានកើនឡើងជាថ្មីម្តងទៀត ក្រោយថយចុះបានត្រឹម​តែរយៈពេល ២ថ្ងៃ

//s5.kh1.co/2f/2fd423cf5d49d0d559d2a3103a5b61433314088f.jpg
សង្គម

 ១៧-កុម្ភៈ-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយថយចុះបានត្រឹម​តែរយៈពេល ២ថ្ងៃ ពេលនេះចំនួនករណីអ្នកឆ្លងវីរុសកូរ៉ូណា​បានកើនឡើងជាថ្មីម្តងទៀត

ចិន៖ ចំនួនករណីអ្នកឆ្លងវីរុស​កូរ៉ូណានៅក្នុងខេត្ដហ៊ូប៉ីប្រទេសចិន បានកើនឡើងជាថ្មីម្តងទៀតនៅថ្ងៃចន្ទនេះ ក្រោយមានការថយចុះរយៈពេលពីរថ្ងៃ។ ​ស្របពេលជាមួយគ្នានេះដែរ ​អាជ្ញាធរចិនបាននឹងកំពុងបន្ត​ចេញវីធានការណ៍ថ្មីៗ ដើម្បី​​ទប់ស្កាត់ការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ ដែល​​បានសម្លាប់មនុស្សជាង ១៧៧៥ នាក់មកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកដំណើរចិនពាក់ម៉ាសការពារវីរុសកូរ៉ូណា
អ្នកដំណើរចិនពាក់ម៉ាសការពារវីរុសកូរ៉ូណា

យោងតាមរបាយការណ៍របស់មន្ត្រីសុខាភិបាល​ចិន​ឱ្យដឹងថា​ ​ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី​មាន ១.៩៣៣នាក់ ​ចំណែកចំនួនអ្នកស្លាប់ថ្មី​មាន ១០០នាក់ នេះបើគិតត្រឹម​ថ្ងៃទី១៦ ខែកុម្ភៈ មួយថ្ងៃប៉ុណ្ណោះ​។ ក្នុងនោះដែរ មន្ត្រីសុខាភិបាល​ចិនបានបញ្ជាក់​ទៀតថា ចំនួន​អ្នកឆ្លងវីរុសកូរ៉ូណាថ្មីបានកើនឡើងជិត ៥% ប៉ុន្តែចំនួនអ្នកស្លាប់មានការថយចុះ។

បុគ្គលិកពេទ្យដឹកអ្នកជំងឺទៅមន្ទីរពេទ្យនៅទីក្រុងវូហានប្រទេសចិន
បុគ្គលិកពេទ្យដឹកអ្នកជំងឺទៅមន្ទីរពេទ្យនៅទីក្រុងវូហានប្រទេសចិន

 គួរបញ្ជាក់ផងដែរថា អ្នកចំនួនអ្នកឆ្លងវីរុសកូរ៉ូណា​ប្រមាណ ៩០% គឺ​ស្ថិតនៅក្នុង​ខេត្តហ៊ូប៉ី ​ដែលមានប្រជាជនចំនួន ១១ លាននាក់កំពុងរស់នៅ ហើយវីរុសនេះដែរ ត្រូវបានគេជឿថាមានដើមកំណើតចេញពីផ្សារជួញដូរសត្វព្រៃ​ខុសច្បាប់នៅទីក្រុងវូហាន​។

ផ្សារជួញដូរសត្វព្រៃ​ខុសច្បាប់នៅទីក្រុងវូហាន​ប្រទេសចិន
ផ្សារជួញដូរសត្វព្រៃ​ខុសច្បាប់នៅទីក្រុងវូហាន​ប្រទេសចិន
ទីផ្សារ​លក់ដូរសាច់​​ខុសច្បាប់នៅទីក្រុងវូហាន​ប្រទេសចិន
ទីផ្សារ​លក់ដូរសាច់​​ខុសច្បាប់នៅទីក្រុងវូហាន​ប្រទេសចិន
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T