Starbucks កម្ពុជា លុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ ដែលប្រើបានតែម្តង!

//s5.kh1.co/e4/e413c79c994e9574d2da1ffcffd21a3ed98a5e9b.jpg
សង្គម

 ៣១-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ ដែលប្រើបានតែម្តងហើយបោះចោល ដោយផ្តល់ឲ្យអតិថិជននូវជម្រើសថ្មី​ គឺបំពង់បឺតធ្វើពីក្រដាស។

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នេះ Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ ដែលប្រើបានតែម្តងហើយបោះចោល ដោយផ្តល់ឲ្យអតិថិជននូវជម្រើសថ្មី​ គឺបំពង់បឺតធ្វើពីក្រដាស។ ក្រុមហ៊ុនបានអនុវត្តគោលការណ៍នេះ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ដោយស្របតាមការប្តេជ្ញាចិត្តជាសកលក្នុងការលុបបំបាត់បំពង់បឺតជ័រនៅត្រឹមចុងឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   

បំពង់បឺតធ្វើពីក្រដាស ត្រូវបានផលិតឡើងពីផលិតផលក្រដាសដែលមានគុណភាពខ្ពស់ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព​ ដែលត្រូវបានធានាដោយក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (Forest Stewardship Council®)។ គួរបញ្ជាក់ផងដែរថា បំពង់បឺតក្រដាសរបស់យើងមានច្រើនប្រភេទ ទាំងសម្រាប់កែវដាក់់ភេសជ្ជៈទំហំស្តង់ដារ និងសម្រាប់កែវធំ សម្រាប់ភេសជ្ជៈប្រភេទហ្វ្រាបពូឈីណូ។ បំពង់បឺតនេះមាន​ដាក់ឲ្យប្រើប្រាស់នៅគ្រប់សាខាហាង Starbucks ទាំងអស់នៅកម្ពុជា។

នាយក​គ្រប់​គ្រង​ទូទៅរបស់ក្រុមហ៊ុន Starbucks កម្ពុជា លោក ប៉ោ លីម មានប្រសាសន៍ថា៖

«Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ដែលថ្មីក្នុងការបំពេញតម្រូវការអតិថិជនដើម្បីឲ្យពួកគាត់បន្តក្រេប​ភេសជ្ជៈ​ដែល​គាត់ចូលចិត្តដោយ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​នៅហាងរបស់យើង»។

ប្រសាសន៍របស់លោក ប៉ោ លីម

លោកបន្ថែមថា៖

«និរន្តរភាព គឺជាចំណុចចម្បងដែល Starbucks គិតដល់មុនគេ ហើយដៃគូឆុងកាហ្វេរបស់យើងតែងតែលើកទឹកចិត្តឲ្យអតិថិជនជាទីស្រលាញ់របស់យើង ចូលរួមចំណែក​ជួយ​បរិស្ថាន​ទាំងអស់គ្នា ដោយការដាក់ភេសជ្ជៈសម្រាប់ទទួលទានក្នុងកែវរបស់ហាងផ្ទាល់ ក៏ដូចជា​បញ្ចុះតម្លៃ​ជូន​អតិថិជន​ចំនួន ១៣០០​៛ ($0.30) សម្រាប់​អ្នក​ដែល​ប្រើ​ប្រាស់​កែវ​ផ្ទាល់​ខ្លួន​របស់​ពួកគេ​សម្រាប់​ច្រក​ភេសជ្ជៈទៀត​ផង​»។

Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   
Starbucks កម្ពុជា ប្រកាសថា គ្រប់សាខាហាងទាំងអស់បានលុបបំបាត់ការប្រើប្រាស់បំពង់បឺតជ័រ   

លើស​ពី​នេះ​ទៀត​ កាលពីខែ មេសា ឆ្នាំ២០១៩ កន្លង​ទៅ​ដែលជាខែដែលក្រុមហ៊ុន Starbucks ទូទាំងសកលលោក នាំគ្នាធ្វើអំពើសប្បុរសធម៌ជួយដល់សង្គម ក្រុមហ៊ុន Starbucks កម្ពុជា ដែលមានការគាំទ្រពីអង្គការ Asia Foundation Cambodia បាន​រួម​គ្នា​ធ្វើ​សិក្ខាសាលា​មួយ​ក្នុង​គោលបំណង​បង្កើន​ការ​យល់ដឹងពីបរិស្ថានទៅកាន់សិស្សានុសិស្សថ្នាក់បឋមសិក្សា​នៅក្នុងខេត្ត​កណ្តាល​ ដែល​បានធ្វើ​ឡើងក្នុង​គោលបំណង​បង្កើនការយល់ដឹងរបស់សិស្សានុសិស្សអំពីឥទ្ធិពលអាក្រក់នៃសម្រាមចំពោះពួកគេផ្ទាល់ និងសង្គមជាតិ​ទាំង​មូល​ និងណែនាំពីដំណោះស្រាយមួយចំនួនទៅនឹងបញ្ហានេះផងដែរ ដែលមានដូចជា​ ចូលរួម​កាត់​បន្ថយ​ការបង្កើត​សម្រាម កែច្នៃសម្រាមឡើងវិញ ព្រមទាំងការដាំដើមឈើទៀតផង។

Starbucks កម្ពុជា 
Starbucks កម្ពុជា 
Starbucks កម្ពុជា 
Starbucks កម្ពុជា 

នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន ​Starbucks ជាសកល លោក Kevin Johnson បានប្រកាសកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នូវការប្តេជ្ញាចិត្តជាច្រើនទសវត្សរបស់ Starbucks ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនដែលផ្តល់ជូននូវធនធានវិជ្ជមានដោយការធ្វើជាចំណែកមួយជួយដល់ផែនដី ជាជាងការទាញយកប្រយោជន៍តែពីផែនដី។ លោកក៏បានលើកឡើងពីគោលដៅបឋមដែលផ្អែកលើវិទ្យាសាស្ត្រ ក្នុងការកាត់បន្ថយការបញ្ចេញកាបូន ការប្រើប្រាស់ទឹក និងការគ្រប់គ្រងកាកសំណល់ត្រឹមឆ្នាំ២០៣០។ លើសពីនេះលោកក៏បានគូសបញ្ជាក់នូវយុទ្ធសាស្ត្រចំនួន ៥ ដែលក្រុមហ៊ុនបានកំណត់ ដើម្បីសម្រេចបានផងដែរ៕

Starbucks លើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាស្វែងយល់បន្ថែមពីបញ្ហានេះ ដោយចូលទៅកាន់គេហទំព័រ http://stories.starbucks.com/stories/sustainability 
ដើម្បីចូលរួមទទួលយកបទពិសោធន៍នេះ សូមមកកាន់​ហាងរបស់យើងផ្ទាល់​ ឬស្វែង​រក​​នៅលើវេបសាយ Starbucks.com និង Starbucks Stories

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s5.kh1.co/35/3585f2f704fa5601c7aedf6909e53bd300b173d0.jpg

ក្រុមហ៊ុន Automobili Lamborghini ទទួលបានតួលេខនៃការលក់គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ Fiscal២០១៩ ខណៈពេលដែល វីរុស កូរ៉ូណា បានបង្កជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់ឆ្នាំ២០២០នេះ

 ២៧-មីនា-២០២០ 
 ២ល្ងាច · ៤ ឆ្នាំមុន
//s5.kh1.co/1a/1a137f5d4968d357e3307841eafd3866bbeb6206.jpg

ក្រុមហ៊ុនរថយន្តស្វយ័ត Automobili Lamborghini បន្តរីកចម្រើនជាលំដាប់ពាសពេញពិភពលោក ហើយបានបង្កើតកំណត់ត្រាលក់ជាប្រវត្តិសាស្រ្ត គឺលក់ដាច់អស់ដល់ទៅ ៨,២០៥ គ្រឿងនៅក្នុងឆ្នាំ ២០១៩!

 ១៦-មករា-២០២០ 
 ៣ល្ងាច · ៤ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T