វីរុសកូរ៉ូណា បង្កអោយមានភាពភ័យខ្លាចខ្លាំងនៅកម្ពុជា ជាជាងការពិត!​​​ (មានវីដេអូ)

//s5.kh1.co/7c/7c3e15d96e59954d84014aeccf109616f0c2ea73.jpg
សង្គម

 ៣០-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ វីរុសកូរ៉ូណាបង្កឱ្យមានភាពភ័យខ្លាចខ្លាំងនៅកម្ពុជា ជាជាងការពិត ដូចដែលលោកអ្នកបានដឹងមកហើយថា វីរុសកូរ៉ូណាបានវាយលុកពិភពលោកយ៉ាងលឿន ដោយវីរុសនេះ កើតចេញពីប្រទេសចិន ក្នុងទីក្រុងវូហាន។ ចំណែកនៅប្រទេសកម្ពុជា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទកាសែត នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ចំពោះករណីនៃការរកឃើញនេះ ដោយមានបុរសម្នាក់ជាជនជាតិចិនមានផ្ទុកវីរុសកូរ៉ូណាជាលើកដំបូងនៅខេត្តព្រះសីហនុ ដែលគាត់បានធ្វើដំណើរមកពីខេត្តវូហាននៃប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមប្រសាសន៍របស់លោកស្រីនាយក សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ លោកស្រីបានលើកទឡ្ហីករណ៍មួយចំនួន ដែលបានកើតឡើងក្នុងវិស័យអប់រំ ហើយចំពោះសាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី ដោយសម្អាងទៅលើហេតុផល ជាក់លាក់ដូចខាងក្រោម៖

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី

ទី១:​ សាលាជឿជាក់លើការវិវឌ្ឍន៍ពិតប្រាកដបច្ចុប្បន្នភាពរបស់វីរុសកូរ៉ូណា នៅក្នុងប្រទេសកម្ពុជា ដែលមានការយកចិត្តទុកដាក់ពីសំណាក់ក្រសួងសុខាភិបាល ក្នុងការចាត់វិធានការគ្រប់គ្រង ទប់ស្កាត់ និងបង្ការ។

ទី២: រាជរដ្ឋាភិបាលដែលមានសេដ្ឋាធិការក្រសួងអប់រំ ពុំបានចេញសេចក្តីប្រកាសណែនាំអោយបិទគ្រឹះស្ថានអប់រំសាលាណាមួយ តែក្រសួងបានចេញសេចក្តីណែនាំក្នុងការទប់ស្កាត់ បង្ការ និងអនាម័យ។

ទី៣: ​សាលាហ៊ែរ៉ុដស៍អន្តរជាតិមានគោលនយោបាយ ក្នុងការអនុវត្ត អនាម័យ សុវត្ថិភាព ជាប្រចាំ និងបានចាត់វិធានការយ៉ាងពិសេសក្នុងកំឡុងពេលមួយរយះនេះ។

វិធានការទាំងនេះរួមមាន÷

·       ដូចជាការពិនិត្យសីតុណ្ហភាពសិស្ស បុគ្គលិក និង មនុស្សគ្រប់រូបមុនឆ្លងកាត់ច្រកចេញចូលសាលា ដែលតម្រូវអោយលាងដៃជាមួយទឹកអាល់កុល រៀងរាល់ពេលចេញចូលបរិវេនសាលារៀន។

·       នាយកសាលា គលានុបដ្ឋាយិកា​សាលា ​ក៏ដូចជាលោកគ្រូ អ្នកគ្រូ ​បានផ្តល់ដំបូន្មានអំពីរបៀបពាក់ម៉ាស់ ដោះម៉ាស់ចេញជាប្រចាំក្នុងសាលា ហើយសាលាបានបង្កើតគណះកម្មាធិការពិសេសក្នុងការត្រួតពិនិត្យ តាមដាន និង វាយតម្លៃ ស្ថានការរៀបចំកញ្ចប់ថវិការសម្រាប់ឆ្លើយតបទៅនឹងសភាពករណីបច្ចុប្បន្ន។ល។

* ការពិនិត្យសីតុណ្ហភាពសិស្ស បុគ្គលិក និង មនុស្សគ្រប់រូបមុនឆ្លងកាត់ច្រកចេញចូលសាលាដែលជារៀងរាល់ពេល ចេញនិងចូលបរិវេនសាលារៀន។

* នាយកសាលានិងគិលានុបដ្ឋាយិកា​របស់សាលា ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានផ្តល់ដំបូន្មានអំពីរបៀបពាក់ម៉ាស់ ហើយសាលាបានបង្កើតគណៈកម្មាធិការពិសេសក្នុងការត្រួតពិនិត្យ តាមដាន និងវាយតម្លៃស្ថានការណ៏ រៀបចំកញ្ចប់ថវិការ សម្រាប់ឆ្លើយតបទៅនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះ។ល។ បន្ថែមលើសពីនេះ ទាក់ទិនអំពីនិងការសម្អាតដៃ សាលាបានរៀបចំដាក់ទឹកសម្អាតអនាម័យលាងដៃនៅគ្រប់បន្ទប់រៀន ហើយសាលាក៏បានបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។

·       ចំពោះការទាក់ទងអំពីការសម្អាតដៃ សាលាបានរៀបចំដាក់ទឹកសម្អាតអនាម័យលាងដៃ នៅគ្រប់បន្ទប់រៀន ហើយសាលាក៏បានបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ។

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី
សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ បានបើកដំណើរការជាប្រក្រតី

យោងទៅតាមភាពចាស់ទុំ ក្នុងការប្រតិបត្តដំណើរការសាលាអស់រយៈពេលច្រើនឆ្នាំ និងបទពិសោធន៍ក្នុងការគ្រប់គ្រង ជាពិសេសសាលា ហ៊ែរ៉ុដស៍អន្តរជាតិ បានអនុវត្តគោលការណ៍ ថែរក្សាអនាម័យ សុខភាព សុវត្ថិភាព ចំពោះកូនសិស្ស បុគ្គលិក ទាំងអស់ ដោយសាលាហ៊ែរ៉ុដស៍អន្តរជាតិ បានចាត់វិធានការទាំងអស់នេះ តាំងពីសាលាចាប់ផ្តើមបង្កើតមករហូតដល់ពេលនេះ។

ដូចនេះ យោងទៅតាមទឡ្ហីករណ៍ខាងលើរបស់លោកស្រីនាយកសាលា យើងមានទំនុកចិត្តគ្រប់គ្រាន់ក្នុងការឲ្យបើកដំណើរការសាលាជាប្រក្រតី ដើម្បីរក្សាបាននូវគុណវុឌ្ឍន៍នៃគុណភាពរបស់សិស្សានុសិស្ស របស់សាលាហ៊ែរ៉ុដស៍អន្តរជាតិអន្តរជាតិ

សូមទស្សនាវីឌីអូដែលភ្ជាប់មកជាមួយសម្រាប់ពត៌មានបន្ថែម។

ចុចត្រង់នេះ https://bit.ly/2U6JQc0 សម្រាប់ទស្សនាវីដេអូ៕

Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T