នៅក្នុងទីក្រុង Seattle សហរដ្ឋអាមេរិក ប្រភេទម៉ាស់សម្រាប់គ្រូពេទ្យវះកាត់ លក់ដាច់គ្មានសល់ បន្ទាប់ពីមានផ្ទុះមេរោគកូរ៉ូណាវីរុស ករណីដំបូង

//s5.kh1.co/6f/6f3c0b5941f5643f5d37bebd012d54cb1f682714.jpg
សង្គម

 ២៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មេរោគកូរ៉ូណាវីរុសបានរីករាលដាលយ៉ាងរហ័ស នៅជុំវិញពិភពលោក ដូច្នេះម៉ាស់ត្រូវបានលក់ដាច់គ្មានសល់ នៅតាមតំបន់មួយចំនួន។

អាមេរិក៖ ប៉ុន្មានម៉ោងបន្ទាប់ពីករណីដំបូងនៃមេរោគកូរ៉ូណាវីរុសផ្ទុះឡើងក្នុងសហរដ្ឋអាមេរិក ប្រភេទម៉ាស់សម្រាប់គ្រូពេទ្យវះកាត់លក់ដាច់គ្មានសល់ នៅតាមឱសថស្ថានជាច្រើន ក្នុងទីក្រុង Seattle ដែលជាទីកន្លែងដែលបុរសម្នាក់ទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសចិន និងធ្លាក់ខ្លួនឈឺ។ ឥឡូវនេះ របាយការណ៍មួយបានបង្ហាញថា ឱសថស្ថានជាច្រើនក្នុងទីក្រុងញូវយ៉កនិងឃ្លាំងស្ដុក ត្រូវបានប្រមូលនៅក្នុងទីក្រុង Los Angeles។ នៅរដ្ឋធានីវ៉ាស៊ីនតោន ម៉ាស់ត្រូវបានលក់ដាច់អស់ តាំងពីចុងសប្ដាហ៍មុន ដោយសារតែមេរោគកូរ៉ូណាវីរុសកើនឡើងដល់ចំនួនប្រាំករណី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បន្ទាប់ពីមានករណីដំបូងនៃមេរោគកូរ៉ូណាវីរុសកើតមានក្នុងទីក្រុង Seattle ប្រទេសអាមរិក ប្រជាជនតំបន់នោះនាំគ្នាពាក់ម៉ាស់ការពារគ្រប់គ្នា
បន្ទាប់ពីមានករណីដំបូងនៃមេរោគកូរ៉ូណាវីរុសកើតមានក្នុងទីក្រុង Seattle ប្រទេសអាមរិក ប្រជាជនតំបន់នោះនាំគ្នាពាក់ម៉ាស់ការពារគ្រប់គ្នា

ចាប់តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលករណីដំបូងៗនៃជំងឺរលាកសួតដ៏អាថ៌កំបាំង ត្រូវបានគេរាយការណ៍ថា ផ្ទុះឡើងក្នុងទីក្រុងវូហានប្រទេសចិន មានមនុស្សច្រើនជាង៥០០នាក់ក្នុងតំបន់នេះបានឆ្លងជំងឺនេះ។ ចាប់តាំងពីឆ្នាំ២០០៣ ការផ្ទុះឡើងនៃមេរោគរាតត្បាតដ៏ធ្ងន់ធ្ងរបំផុតនៅអាស៊ី បាននាំមកនូវការប្រកាសអាសន្ននៃជំងឺសា ហើយក្ដីកង្វល់ស្រដៀងគ្នានេះក៏បានកើតមានជាថ្មី ក្នុងយុគសម័យបណ្ដាញសង្គម ស្របពេលដែលចំនួនអ្នកធ្វើដំណើរទៅក្រៅប្រទេសកាន់តែច្រើនផងដែរ។ នៅឆ្នាំ២០១៨ ប្រជាជនចិនជាង១៥០លាននាក់បានធ្វើដំណើរទៅក្រៅប្រទេស បើប្រៀបធៀបក្នុងឆ្នាំ២០០៣វិញ មានតែចំនួន២០.២លាននាក់តែប៉ុណ្ណោះ។

ក្នុងសម័យបណ្ដាញសង្គមនេះ មនុស្សនាំគ្នាធ្វើដំណើរទៅក្រៅប្រទេសច្រើនជាងមុន ជាហេតុបណ្ដាលឲ្យមេរោគរាតត្បាតសាយភាយកាន់តែរហ័ស
ក្នុងសម័យបណ្ដាញសង្គមនេះ មនុស្សនាំគ្នាធ្វើដំណើរទៅក្រៅប្រទេសច្រើនជាងមុន ជាហេតុបណ្ដាលឲ្យមេរោគរាតត្បាតសាយភាយកាន់តែរហ័ស

ស្ថិតក្នុងគ្រាអាសន្នផ្នែកសុខភាព រដ្ឋាភិបាលចិនបានបន្ធូរបន្ថយការរឹតបន្តឹង ក៏ព្រោះតែបានរៀនសូត្រពីបទពិសោធន៍ចាស់ ដែលទាក់នឹងការរាលដាលនៃជំងឺសា ដើម្បីការពារកុំឲ្យកើតមានសាជាថ្មីនៃគ្រោះមហន្តរាយ​ ដូចឆ្នាំ២០០៣ម្ដងទៀត។ នៅក្នុងប្រទេសចិន កាលពីប៉ុន្មានសប្ដាហ៍មុន ព័ត៌មានដែលទាក់ទងនឹងជំងឺឆ្លងនេះត្រូវបានគេគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយ ហើយព័ត៌មានមកពីទីក្រុងវូហានត្រូវបានគេចែកចាយដោយសេរី នៅលើបណ្ដាញសង្គមចិន។ ដោយសារការរីករាលដាលជំងឺឆ្លងក្នុងឆ្នាំ២០០៣ ប្រទេសចិនត្រូវបានសហគមន៍អន្តរជាតិរិះគន់​ថា បានបិទបាំងទំហំនៃការផ្ទុះ ដែលបណ្ដាលឲ្យវីរុសរាលដាលដល់ទៅ២៦ប្រទេស និងបានសម្លាប់មនុស្សជិត៨០០នាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T