អាសូរណាស់! ក្មេងស្រីអាយុទើបតែ២ឆ្នាំម្នាក់ ត្រូវខ្សែភ្លើងឆក់រហូតដល់ដាច់ម្រាមដៃទាំងសងខាង

//s5.kh1.co/2a/2af91ebc37186876d6df5b24776b32bda62ea61c.jpg
សង្គម

 ២២-មករា-២០២០ ៥ល្ងាច · ៥ ឆ្នាំមុន

ក្មេងដែលរស់នៅប្រទេសចិនម្នាក់ ត្រូវរងគ្រោះដោយសារខ្សែភ្លើងឆប់ក្នុងបន្ទប់ រហូតដល់ដាច់ម្រាមដៃទាំងសងខាង

ចិន៖ យោងតាមសារព័ត៌មាន Sin Chew Daily បានរាយការណ៍ថា ក្មេងស្រីម្នាក់ដែល​ទើបតែចេះដើរតេះតះ រស់​នៅខេត្តឡៅនីងប្រទេសចិន ​ត្រូវបាត់បង់ម្រាមដៃរបស់នាងទាំងសងខាង បន្ទាប់ពី​ត្រូវខ្សែភ្លើងឆក់នៅក្នុងផ្ទះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្តាយរបស់ក្មេងស្រីរងគ្រោះបាន​រៀបរាប់ថា៖

កូនស្រីរបស់​ខ្ញុំឈ្មោះ ជូន ជូន ហើយនាងទើបតែមានអាយុបាន ២ ឆ្នាំប៉ុណ្ណោះ។​ ខ្ញុំបានឃើញខ្សែភ្លើងនៅជិតដៃរបស់នាង ដូច្នេះហើយខ្ញុំ​ក៏បានយកវា​ចេញ ហើយបន្ទាប់មក​ខ្ញុំក៏ដើរចេញទៅ ប៉ុន្តែមួយស្របក់ក្រោយមកខ្ញុំមានអារម្មណ៍ថាធុំក្លិនឆ្ងៀមចេញពីបន្ទប់ ​ខ្ញុំក៏ប្រញាប់រត់ទៅមើល ពេលនោះហើយខ្ញុំឃើញកូនស្រីរបស់ខ្ញុំដេកនៅនឹងកន្លែង​ ​បបូរមាត់របស់នាងហើម ចំណែកម្រាមដៃរបស់នាងត្រូវឆក់ជាប់នឹងព្រីភ្លើង។

ម្តាយក្មេងស្រីរងគ្រោះ
ម្តាយក្មេងស្រីរងគ្រោះ

ម្តាយរបស់ក្មេងស្រីរងគ្រោះបានបន្តរៀបរាប់ទាំងទឹកភ្នែកថា៖

ខ្ញុំមិនដែលគិតទេ​ថានឹងមានរឿងគ្រោះថ្នាក់កើតឡើងនៅក្នុង​ផ្ទះរបស់ខ្ញុំ ចំណែកមនុស្សនៅពេញផ្ទះ ​តើរឿងនេះអាចកើតឡើងយ៉ាងម៉េចទៅ ?

ម្តាយក្មេងស្រីរងគ្រោះ
ម្តាយក្មេងស្រីរងគ្រោះ

គួរបញ្ជាក់ផងដែរថា ​ក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ​ហើយក្រុមវេជ្ជបណ្ឌិតបាន​សម្រេចចិត្តកាត់ម្រាមដៃ​​ដែលឆេះរលួយចោលដើម្បីសង្គ្រោះជីវិត។ ​ក្រុមវេជ្ជបណ្ឌិតបាននិយាយថា មុខរបស់ក្មេងស្រីរងគ្រោះរងការរលាកយ៉ាងខ្លាំង ចំណែក​បេះដូងរួមទាំងខួរក្បាលរបស់នាងអាចមានការខូចខាតជាអចិន្ត្រៃយ៍ដោយសារគ្រោះថ្នាក់ឆក់ខ្សែភ្លើងនេះ៕

រូបថតក្មេងស្រីរងមុនគ្រោះថ្នាក់
រូបថតក្មេងស្រីរងមុនគ្រោះថ្នាក់
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T