ថៃ៖ ថ្មីៗនេះ នាង Vienna ជាតារាម៉ូដែលអនឡាញនៅក្នុងប្រទេសថៃ បានចែករំលែករូបថតមួយចំនួនដែលបង្ហាញពីការថតរូបដ៏លំបាក មុននឹងបានរូបថតស្រស់ស្អាត ដើម្បីយកទៅបង្ហោះនៅលើបណ្ដាញសង្គមអុីនស្ដាក្រាមរបស់នាង ដែលមាន Followers ចំនួន១៥០,០០០នាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការថតរូបខាងក្រៅម្ដងៗ នាង Vienna តែងតែជួបប្រទះនឹងបញ្ហាដូចជាមានខ្យល់បក់ខ្លាំងជាដើម ដែលធ្វើឲ្យសក់របស់នាងបះឡើងលើ។ ហើយរាល់ពេលថតរូបក្នុងទឹកវិញ នាងត្រូវដួលដោយកម្លាំងរលក និងពេលខ្លះ ឈ្លក់ទឹកក៏មានដែរ។ នៅពេលដែលនាងចង់ថតរូប ហើយគ្មាននរណាម្នាក់នៅក្បែរ នាងត្រូវប្រើជើងម្ខាងដើម្បីកាន់ទូរស័ព្ទថតទៀតផង។
រូបថតរបស់នាង Vienna ត្រូវបានគេយកទៅបង្ហោះចែកចាយតៗនៅលើបណ្ដាញសង្គមនាៗ ដោយទទួលបានការចាប់អារម្មណ៍ និងអស់សំណើចយ៉ាងខ្លាំង៕
សូមទស្សនារូបភាពខាងក្រោម៖