សំណង់បុរីទំនើប ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ប្រកាសផ្តល់ប្រាក់ ១០,០០០ដុល្លារ ជាអាំងប៉ាវចូលឆ្នាំថ្មីប្រពៃណីចិន នូវរាល់ការកក់ផ្ទះសម្រាប់១០ខ្នងតែប៉ុណ្ណោះ!

//s5.kh1.co/1a/1af834b7cc00096867401035b714d80d03f0fc0d.jpg
សង្គម

 ១៤-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖  នាពេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលជាសញ្ញាណនៃកំណើនសេដ្ឋកិច្ច ស្របពេលដែរអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុក កំពុងមានការកើនឡើងក្នុងការិនិយោគគួរឲ្យគត់សម្គាល់  ហើយបើក្រឡេកទៅមើលសំណង់លំនៅដ្ឋានទំនើបបែបស៊ីវិល័យ​ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជាមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់អាចមានលទ្ធភាពទិញលំនៅដ្ឋាន ជាលក្ខណៈបុរី ដែរជាលំនៅដ្ឋានបែបទំនើប មានផាសុកភាព សុវត្ថិភាព ប្រកបទៅដោយភាពស៊ីវិល័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ បុរី ប៊ុនលី ចំការដូង ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ប្រកាសការដាក់បង្ហាញស្តង់របស់ខ្លួន នៅថ្ងៃទី១៨ ដល់ថ្ងៃទី ២០ ខែមករា ២០២០ នៅផ្សារអូឡាំពិក រាជធានីភ្នំពេញ​ ជាការអបរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន​ និងថ្លែងអំណរគុណដល់ភ្ញៀវកិត្តយសដែលបានគាំទ្រតាំងពីការដ្ឋានបុកគ្រឹស្ត រហូតបានលក់អស់ប្រមាណជាង ៣0​%ហើយ ខណៈដែលចំនួនទាំងនេះបានបង្ហាញពីភាពជឿជាក់ និងទំនុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ បុរី ប៊ុនលី ក៏បានផ្តល់ជូនអាំងប៉ាវពិសេស ១០,០០០$ ភ្លាមៗ  រាល់ការកក់ផ្ទះអាជីវកម្ម (Town House-B) សម្រាប់តែ ១០ ខ្នងដំបូងតែប៉ុណ្ណោះ។ រួសរាន់ឡើងការផ្តល់ជូននេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃ៣១ ខែមករា តែប៉ុណ្ណោះ។

អាំងប៉ាវឆ្នាំថ្មីពី បុរី ប៊ុនលី
អាំងប៉ាវឆ្នាំថ្មីពី បុរី ប៊ុនលី

គួបញ្ជាក់ផងដែរថា បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋានទំនើបមួយ ដែលកំពុងសាងសង់នៅលើផ្ទៃដី៣ហិចតា នៅកណ្តាលរាជធានីភ្នំពេញ និងជាតំបន់ដែលប្រមូលផ្តុំដោយ​ អាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅដ្ឋាន និងសំណង់បុរីធំៗជាច្រើន​ មិនត្រឹមតែប៉ុណ្ណោះវាជាតំបន់ ដែលមានសរសៃឈាមសេដ្ឋកិច្ច កៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេច តេជោ ហ៊ុនសែន (ផ្លូវ​ ៦០ម៉ែតត្រ)  ដែរជាផ្លូវតភ្ជាប់ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចនៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នកនូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួលប្រកបអាជីវកម្ម និង រស់នៅ៕

 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី
 បុរី ប៊ុនលី

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89 
ហ្វេសប៊ុក:​ https://www.facebook.com/Boreybunly
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ
https://goo.gl/maps/Svr1nbpK5BRBUUyh8

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T