ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅថ្ងៃនេះ បានប្រកាសពីការដាក់ឲ្យដំណើរការ នូវផ្លូវហោះហើរថ្មីចំនួន៥ រវាងប្រទេសវៀតណាម និងជប៉ុន ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើរត្រង់រវាងទីក្រុងហាណូយ និងទីក្រុងជាច្រើនរបស់ជប៉ុន ដែលរួមមាន Nagoya Fukuoka និង Kagoshima ផងដែរ នៅឯវិមាន International Convention Palace ស្ថិតក្នុងរមណីយដ្ឋាន Furama កណ្តាលប្រទេសវៀតណាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីជោគជ័យលើការបើកផ្លូវហោះហើរជាច្រើន ដែលភ្ជាប់មជ្ឈមណ្ឌលវប្បធម៌ សេដ្ឋកិច្ច និងនយោបាយសំខាន់ៗរបស់ប្រទេសទាំង២ ផ្លូវហោះហើរថ្មីចំនួន៥របស់ Vietjet ដែលរាប់បញ្ចូលទាំងទីក្រុងហាណូយ ហូជីមិញ និងដាណាំង ទៅកាន់ទីក្រុង Nagoya (អាកាសយានដ្ឋានអន្តរជាតិ Chubu Centrair) ក៏ដូចជារវាងទីក្រុងហាណូយ ទៅកាន់ទីក្រុង Fukuoka និង Kagoshima ត្រូវបានរំពឹងទុកថា នឹងចាប់ផ្តើមលក់សំបុត្រ និងចាប់ផ្តើមការប្រតិបត្តិការផ្សេងៗក្នុងឆ្នាំ២០២០នេះ។
បន្ទាប់ពីទីក្រុងតូក្យូ និងអូសាកា Nagoya និង Fukuoka គឺជាទីក្រុងដ៏ធំបំផុតលំដាប់ទី៣ និងទី៤ ក្នុងប្រទេសជប៉ុន។
ជាមួយនឹងការមានផ្លូវហោះហើរដោយផ្ទាល់ សរុបចំនួន១០រវាងទីក្រុងហាណូយ ហូជីមិញ ដាណាំង និងទីក្រុងតូក្យូ អូសាកា Nagoya Fukuoka និង Kagoshima ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តផ្តល់ឲ្យអ្នកដំណើរ នូវជម្រើសធ្វើដំណើរដ៏មានអត្ថប្រយោជន៍ ដ៏អស្ចារ្យជាច្រើន រួមជាមួយនឹងពេលវេលាហោះហើរដ៏ស័ក្តិសម ក៏ដូចជាតម្លៃសំបុត្រសមរម្យ សម្រាប់អ្នកដំណើរក្នុងស្រុក និងអន្តរជាតិ។
ពិធីប្រកាសបើកជើងមេឃថ្មីនេះ បានប្រព្រឹត្តទៅក្នុងសន្នីសីទផ្សព្វផ្សាយ វិស័យទេសចរណ៍ទ្វេភាគីរវាងប្រទេសជប៉ុន និងវៀតណាម ដោយបានស្វាគមន៍ប្រតិភូច្រើនជាង១,០០០នាក់ មកពីប្រទេសជប៉ុន ក្នុងនោះរាប់បញ្ចូលទាំងមន្ត្រីមកពីសភាជាតិជប៉ុន មន្ត្រីរដ្ឋាភិបាល និងថ្នាក់ដឹកនាំជាច្រើន មកពីក្រុមហ៊ុនសាជីវកម្មធំបំផុតរបស់ជប៉ុន ផងដែរ។
លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រីវៀតណាម និងលោក Nikai Toshihiro អគ្គលេខាធិការ នៃគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់ជប៉ុន និងជាប្រធានសម្ព័ន្ធភាពសភាជប៉ុន-វៀតណាម ក៏ស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសក្នុងពិធីនោះផងដែរ។
រយៈពេល១ថ្ងៃមុន ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ សេវាអន្តរជាតិ២ជាលើកដំបូងរបស់ខ្លួនផងដែរ ដែលភ្ជាប់ Can Tho ដែលជាមជ្ឈមណ្ឌលទីក្រុងស្ថិតក្នុងតំបន់ទន្លេ Mekong Delta ជាមួយនឹងទីក្រុងតៃប៉ិ និងសេអ៊ូល ដែលជារដ្ឋធានីរបស់តៃវ៉ាន់ និងកូរ៉េខាងត្បូង៕