វីរបុរស Spurs លោក Waddle ជំរុញឲ្យក្លិបទិញយកខ្សែប្រយុទ្ធ Chelsea រូបនេះ មកជំនួស Kane រយៈពេលខ្លី

//s5.kh1.co/4e/4e66cdd1ffae8ada1ff28e8013ac8feb6980282c.jpg
កីទ្បា

 ១១-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

កំឡុងពេល kane របួស វីរបុរស Spurs ១រូបផ្ដល់យោបល់ឲ្យក្លិបទិញយក Giroud មកជំនួស

អង់គ្លេស៖ វីរបុរសក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Chris Waddle បានជំរុញឲ្យក្លិបចុះកុងត្រាយកខ្សែប្រយុទ្ធកណ្ដាលរបស់ក្រុមតោខៀវ Chelsea កីឡាករ Olivier Giroud មកជំនួសគ្រាប់ពេជ្ររបស់លោក Mourinho កីឡាករ Harry Kane ដែលកំពុងរបួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Olivier Giroud
  កីឡាករ Olivier Giroud

បើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្លិប Tottenham ខ្សែប្រយុទ្ធ Kane ត្រូវទទួលការវះកាត់របួសសសៃពួរជើងឆ្វេង និងរពឹងថាសម្រាកក្រៅទីលានរហូតដល់ខែមេសា ដែលនេះអាចជាបញ្ហាធំមួយសម្រាប់លោក Mourinho ផងដែរ។

Harry Kane របួស
Harry Kane របួស

ទន្ទឹមនឹងនេះ អតីតខ្សែបម្រើ Spurs លោក Waddle ជឿជាក់ថា Giroud អាចជួយដោះស្រាយបញ្ហារបស់លោក Mourinho មួយរយៈបាន ដោយមើលឃើញថាជម្រើសជាតិបារាំងរូបនេះ ហាក់ចង់ចាកចេញពីទឹកដី​ Stamford Bridge ក្នុងខែមករានេះស្រាប់។

តាមរយៈភ្នាក់ងាររបស់​ Giroud បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្រុម Inter Milan ខណៈអ្នកចាត់ការទូទៅក្រុម Chelsea លោក Lampard បានប្រាប់ថាកិច្ចព្រមព្រៀងរវាងក្លិបទាំងពីរមិនទាន់បានកើតឡើងនៅឡើយទេ។

ឆ្លៀតក្នុងឱកាសនេះ លោក Waddle បានឲ្យយោបល់ទៅដល់ក្លិបចាស់របស់លោក ឲ្យចូលប្រជែងជាមួយ​ Inter Milan ចែចូវយក Giroud ដោយលោកបាននិយាយប្រាប់ កាសែត Racing Post ថា៖

លោក Chris Waddle 
លោក Chris Waddle 

"Olivier Giroud ហាក់ដូចជាកីឡាករម្នាក់ក្នុងចំណោមកីឡាករល្បីៗដទៃទៀតដែលគួរមានទំនាក់ទំនងជាមួយ​ Spurs ហើយខ្ញុំប្រាកដថាមានក្លិបជាច្រើនដែលកំពុងសម្លឹងមើលជម្រើសជាតិបារាំងធ្លាប់ឈ្នះ World Cup រូបនេះ។"

លោក Chris Waddle

លោកបានបន្ថែមទៀតថា៖

"ខ្ញុំចូលចិត្ត Giroud ។ ទោះឥលូវគាត់មិនសូវចូលលេងក៏ដោយ តែការបញ្ចប់ទីរបស់គាត់គឺល្អ មើលទៅគាត់ដឹងថាកន្លែងណាទូលាយក្នុងប្រអប់គ្រោះថ្នាក់អាចកេងយកឱកាសបាន។ ការពិតទៅ គាត់កាន់តែប្រសើទៅតាមអាយុ។"

លោក Chris Waddle
 កីឡាករ Olivier Giroud
 កីឡាករ Olivier Giroud

គួរឲ្យដឹងថា ចាប់តាំងពីការមកដល់របស់លោក Lampard ខ្សែប្រយុទ្ធ Giroud មិនសូវមានឱកាសបានចូលលេងនោះទេ​ ជាក់ស្ដែងក្នុងរដូវកាលនេះ រូបគេបង្ហាញខ្លួនបានត្រឹម៧ប្រកួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន១គ្រាប់៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T