អាមេរិក៖ គូស្វាមីភរិយាវ័យចំណាស់ ដែលបានរៀបការនិងរស់នៅជាមួយគ្នាអស់រយៈពេលជាង៦៤ឆ្នាំ បានស្លាប់មុននឹងក្រោយគ្នាប្រមាណប្រាំម៉ោងនៅថ្ងៃបុណ្យណូអែល ដោយពួកគាត់ទាំងពីរនាក់បានកាន់ដៃគ្នានិងលាគ្នាក្នុងដង្ហើមចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Bill Schafrath អាយុ ៨៨ ឆ្នាំបានទទួលមរណភាពនៅម៉ោងប្រហែល ៧ ព្រឹក ខណៈប្រពន្ធរបស់គាត់អាយុ ៨៥ឆ្នាំ ឈ្មោះ Nancy បានស្លាប់នៅម៉ោងប្រហែល ១១ព្រឹក នៅមណ្ឌលថែទាំចាស់ជរាមួយក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។
ក្មួយស្រីរបស់លោកឈ្មោះ Pat Cornelius បានពន្យល់ប្រាប់សារព័ត៌មានថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៅពេលដែលពួកគាត់លែងអាចក្រោកពីលើគ្រែបាន ពួកយើងបានរុញគ្រែពួកគាត់មកដាក់ក្បែរគ្នានៅកណ្តាលល្វែងបន្ទប់ ធ្វើដូច្នេះគាត់អាចបានកាន់ដៃគ្នានៅវេលាចុងក្រោយនៃជីវិតរបស់ពួកគាត់បាន។
ក្មួយប្រុសរបស់ពួកគាត់គឺលោក John Moritz បាននិយាយថា“ មើលទៅពួកគាត់ហាក់បីដូចជាបានសម្រេចចិត្តជាមួយគ្នារួចហើយថា បើមានម្នាក់ទៅ ម្នាក់ទៀតក៏មិនអាចរស់នៅបន្តទៀតបានដែរ”។ ពួកគាត់ទាំងពីមិនមានកូនទេ ប៉ុន្តែលោក Bill គឺជាបងប្អូនម្នាក់ក្នុងចំណោមបងប្អូន ១២នាក់ វាមានន័យថា ពួកគាត់មានក្មួយស្រីជាច្រើនរួមជាមួយសមាជិកគ្រួសារប្រមាណ ២០០ នាក់ផ្សេងទៀត។
ក្រុមគ្រួសារដ៏ធំបានជួបជុំគ្នានៅឯពិធីបុណ្យសពរបស់គូស្វាមីភរិយាវ័យចំណាស់នៅថ្ងៃទី ២ ខែមករា នៅឯព្រះវិហារ ម៉ារីកាតូលិក ហើយវាក៏ជាកន្លែងដែលអ្នកទាំងពីរបានរៀបការដំបូងដែរ។ មនុស្សជាច្រើនបានចូលរួមក្នុងពិធីបុណ្យរបស់ពួកគាត់ព្រមទាំងបានសរសើរចំពោះភក្តីភាពរបស់គូស្នេហ៍វ័យចំណាស់នេះ បើទោះតោះបីដឹងខ្លួនថា ជិតឃ្លាតហើយក៏នៅតែមិនលែងដៃគ្នា៕