ជប៉ុន៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ លោក Kiyoshi Kimura ជាម្ចាស់ភោជនីយដ្ឋាន Sushizanmai បានដេញថ្លៃយកស្ដេចត្រីធូណាទម្ងន់២៧៦គីឡូក្រាម ក្នុងតម្លៃ១៩៣លានយេន (ប្រមាណ១.៨លានដុល្លារអាមេរិក)។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ដេចត្រីធូណាត្រូវបានគេនេសាទនៅតំបន់សមុទ្រក្នុងក្រុង Aomori ភាគខាងជើងនៃប្រទេសជប៉ុន។ ការដេញថ្លៃដែលមានតម្លៃថ្លៃបំផុត ត្រូវបានធ្វើឡើងជាលើកទី២នៅក្នុងផ្សារត្រី Toyosu។
លោក Kiyoshi បានប្រាប់សារព័ត៌មានឲ្យដឹងថា ទោះបីជាស្ដេចត្រីធូណាមានតម្លៃថ្លៃ ក៏គាត់ត្រូវដេញថ្លៃយកឲ្យបាន ព្រោះតែចង់ឲ្យអតិថិជនភ្លក់រសជាតិម្ហូបអាហារដ៏ឆ្ងាញ់។
គួររម្លឹកដែរថា កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ លោក Kiyoshi ធ្លាប់បានដេញថ្លៃយកស្ដេចត្រីធូណាទម្ងន់២៧៨គីឡូក្រាមម្ដងរួចមកហើយ ក្នុងតម្លៃ៣៣៣.៦លានយេនឯណោះ (ប្រមាណ៣.១លានដុល្លារអាមេរិក)៕
សូមទស្សនារូបភាពខាងក្រោម៖