អាមេរិក៖ ក្រុមបាតុករបានធ្វើដំណើរតាមដងផ្លូវនៅទូទាំងសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលបានបញ្ជាឱ្យសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់លោក Qasem Soleimani ព្រមទាំងបានសម្រេចបញ្ជូនទាហានប្រមាណ ៣,០០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកតវ៉ាប្រហែល២០០ នាក់បានស្រែកក្បែរអគារស្នាក់ការលោក ត្រាំ ក្នុងទីក្រុងឈីកាហ្គោថា “ គ្មានយុត្តិធម៌ គ្មានសន្តិភាព សហរដ្ឋអាមេរិកចេញពីមជ្ឈឹមបូព៌ា” ។ ក្រុមអ្នកតវ៉ាបានលើកប៉ាដាដែលសរសេរថា“ បញ្ឈប់ការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ាក់ ហើយសហរដ្ឋអាមេរិកត្រូវដកកងទ័ពចេញពីប្រទេសអ៊ីរ៉ាក់” ។ អ្នកនាំពាក្យម្នាក់លោក Walter Smolarek បានឱ្យដឹងថា គម្រោងនៃការតវ៉ាជាង៧០កន្លែង នឹងត្រូវបានធ្វើឡើងដើម្បីបញ្ឈប់សង្គ្រាមនិងបញ្ចប់ការប្រកាន់ពូជសាសន៍ នឹងដើម្បីស្នើសុំឱ្យអាមេរិកដកទ័ពចេញពីអ៊ីរ៉ាក់ ព្រមទាំងបញ្ចប់នូវអ្វីដែលខ្លួននិយាយថាជាសង្គ្រាមលើអ៊ីរ៉ង់។
គាត់បានបន្តទៀតថា នៅទីក្រុង Philadelphia ក្រុមបាតុករប្រហែល ៥០០ នាក់បានចូលរួម។ ការធ្វើបាតុកម្មក៏បានធ្វើឡើងនៅខាងក្រៅសេតវិមាននិងនៅតំបន់ពាណិជ្ជកម្មផងដែរ។ ក្រុមបាតុករបានស្រែកខ្លាំងៗថា "លោក ត្រាំ និយាយថាធ្វើសង្គ្រាម, ពួកយើងនិយាយថាមិនធ្វើសង្គ្រាម ហើយក៏គ្មានការវាយប្រហារទៀតនៅអ៊ីរ៉ាក់ដែរ, យើងនឹងការពារអ្នក”។ បាតុកម្មប្រឆាំងនឹងការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qasem Soleimani ដោយសហរដ្ឋអាមេរិក ត្រូវបានគ្រោងធ្វើនៅតាមទីក្រុងនានាទូទាំងសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ។ ក្នុងចំណោមប្រជាជនប្រហែល ៦០ នាក់ដែលបានប្រមូលផ្ដុំគ្នានៅទីក្រុង Phoenix បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃជម្លោះរយៈពេលវែងមួយទៀត។
លោក Sue Baird បាតុករម្នាក់ដែលកំពុងកាន់បដា “គ្មានសង្គ្រាមជាមួយអ៊ីរ៉ង់”
បាននិយាយថា “រាល់ពេលដែលយើងចូលទៅក្នុងមជ្ឈឹមបូព៌ាវាដូចជាដើរចូលទៅក្នុងរណ្តៅប្រេងអីចឹង”។ បាតុករម្នាក់ទៀតអ្នកនាង Amy Picone ក៏បាននិយាយដែរថា “១០០% គឺយើងខ្លាចសង្គ្រាមពិភពលោកកើតឡើងម្តងទៀត” ។ គួររម្លឹកផងដែរថា កាលពីរាត្រីថ្ងៃព្រហស្បតិ៍
លោក ត្រាំ បញ្ជាឱ្យបើកការវាយប្រហារតាមអាកាស ដែលបានសម្លាប់មេដឹកនាំយោធាអ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់គឺ ឧត្តមសេនីយ Qasem
Soleimani នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Baghdad ។ ក្រសួងការពារជាតិបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារនេះជា “សកម្មភាពការពារខ្លួន” ប្រឆាំងនឹងលោក Soleimani ដែលលោកបាននិយាយថា អ៊ីរ៉ង់គ្រោងនឹងធ្វើការវាយប្រហារបន្ថែមទៀតទៅលើអ្នកការទូតអាមេរិកនិងមន្ត្រីរបស់អាមេរិក។ ជាមួយគ្នានេះដែរ លោក ត្រាំ ក៏បានលើកឡើងដែរថា
“ការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់គឺ មិនមែនដើម្បីបង្កើតសង្គ្រាមទេ តែដើម្បីបញ្ឈប់ប៉ុណ្ណោះ” ៕