ខំចំណាយពេល១សប្ដាហ៍ផ្គុំរូបនិងគ្រោងផ្ញើឲ្យអតិថិជន ស្រាប់តែឆ្មាកំហូចធ្វើឲ្យខ្ទេចក្នុងមួយពព្រិចភ្នែក

//s5.kh1.co/49/49b67a2bde22be13ca3df6c3a6924497ad0e7e8c.jpg
សង្គម

 ០២-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ បុរសម្នាក់ជាម្ចាស់ហាងលក់សម្ភារៈក្មេងលេង បានចែករំលែករូបភាពមួយចំនួនទៅលើបណ្ដាញសង្គមហេ្វសប៊ុក អំពីសត្វឆ្មារបស់គាត់បានធ្វើឲ្យរូបផ្គុំតុក្ដតាជប៉ុន Doraemon ខ្ទេចជាបំណែក។ យ៉ាងណាមិញ វាបែរជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅវិញ រហូតដល់មានខាងអ្នកកាសែតចុះទៅសម្ភាស៍ផ្ទាល់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមសម្ដីរបស់ម្ចាស់ហាងបានឲ្យដឹងថា គាត់បានចំណាយពេលអស់១សប្ដាហ៍ដើម្បីផ្គុំរូបតុក្ដតាជប៉ុន Doraemon ដែលមានចំនួនទាំងអស់ ៤,៥០០បំណែក ហើយនឹងត្រូវផ្ញើទៅឲ្យអតិថិជនមុនដាច់ឆ្នាំ២០២០។ ដោយសារការទុកដាក់ធ្វេសប្រហែស ឆ្មារបស់គាត់បានធ្វើធ្លាក់ទៅលើឥដ្ឋ បណ្ដាលឲ្យខ្ទេចចេញជាបំណែកមកវិញ។

បន្ទាប់ពីជួបបញ្ហាខាងលើនេះរួចមក ម្ចាស់ហាងបានទាក់ទងទៅខាងអតិថិជន ដើម្បីសុំពន្យាពេល ហើយអតិថិជនក៏បានយល់ព្រម។ ម្ចាស់ហាងបានចំណាយពេលចំនួន ៤ថ្ងៃទៀតដើម្បីផ្គុំឡើងវិញ និងប្រគល់ទៅឲ្យអតិថិជនទាន់ពេលវេលា៕

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលផ្គុំរួច
រូបដែលផ្គុំរួច
ម្ចាស់ហាង និងរូបដែលផ្គុំរួច
ម្ចាស់ហាង និងរូបដែលផ្គុំរួច
រូបផ្គុំក្រោយពីឆ្មាធ្វើឲ្យធ្លាក់
រូបផ្គុំក្រោយពីឆ្មាធ្វើឲ្យធ្លាក់
រូបផ្គុំក្រោយពីឆ្មាធ្វើឲ្យធ្លាក់
រូបផ្គុំក្រោយពីឆ្មាធ្វើឲ្យធ្លាក់
ការបង្ហោះរបស់ម្ចាស់ហាង
ការបង្ហោះរបស់ម្ចាស់ហាង
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T