សហរដ្ឋអាមេរិក៖ នាង Tamara Bender វ័យ៣៧ឆ្នាំ មានអាជីពជាអ្នកបោសសម្អាតតាមផ្ទះអស់រយៈពេល១៧ឆ្នាំមកហើយ បានចែករំលែករឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលនាងបានជួបប្រទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗកន្លងទៅនេះ នាង Tamara និងប្ដីរួមទាំងកូនប្រុសបានទៅបោសសម្អាតផ្ទះរបស់អតិថិជនម្នាក់ ដែលធ្លាក់ខ្លួនឈឺរហូតដល់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅពេលដែលពួកគេចុះទៅដល់ទីតាំងផ្ទាល់ អ្វីដែលនឹកស្មានមិនដល់នោះគឺ ផ្ទះពោរពេញទៅដោយឆ្មាជាង៦០ក្បាលនិងគំនរសំរាមពាសពេញតែម្ដង។ លើសពីនេះទៅទៀត មានសាកសពឆ្មាចំនួន១៩ក្បាលដែលកប់ចោលក្នុងគំនរសំរាមទៀតផង។
នាង Tamara បាននិយាយថា៖
យ៉ាងណាមិញ នាង Tamara និងប្ដីរួមទាំងកូនប្រុសបានបោសសម្អាតផ្ទះឲ្យស្អាតឡើងវិញរួចរាល់ហើយ ថែមទាំងបានយកឆ្មាពណ៌សមួយក្បាលទៅចិញ្ចឹមផងដែរ។ ចំណែកឆ្មាដែលនៅសេសសល់ទាំងអស់ត្រូវបានបញ្ជូនឲ្យទៅរស់នៅមណ្ឌលសង្គ្រោះសត្វក្នុងតំបន់៕
សូមទស្សនារូបភាពខាងក្រោម៖