ទូកខ្មោចមួយមានផ្ទុកសាកសពចំនួន៧ត្រូវបានគេសង្ស័យថាអណ្ដែតមកពីកូរ៉េខាងជើងហើយមកទើរនៅឆ្នេរសមុទ្រប្រទេសជប៉ុន

//s5.kh1.co/28/284d90321c984c9222003d7e32d7898f2c494783.jpg
សង្គម

 ៣០-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ ទូរទស្សន៍របស់ជប៉ុន NHK បានរាយការណ៍ថាសាកសពចំនួន៧ត្រូវបានគេរកឃើញនៅលើទូកឈើមួយដែលបានបោកបក់នៅលើឆ្នេរនៃកោះសាដូ។ មន្ត្រីប៉ូលីសម្នាក់បានរកឃើញហេតុការណ៍ដ៏រន្ធត់នេះកាលពីថ្ងៃសុក្រ ហើយបន្ទាប់ពីធ្វើការស៊ើបអង្កេតយ៉ាងហ្មត់ចត់ដោយអ្នកអនុវត្តច្បាប់និងឆ្មាំសមុទ្រ គេរកឃើញក្បាលចំនួន២របស់សាកសពដែលត្រូវបានគេកាត់នៅលើទូកនោះ។ ទូកឈើនោះមានប្រវែងប្រមាណ៧.៦ម៉ែត្រ ទទឹង៤.៣ម៉ែត្រ និងកំពស់២ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទូកខ្មោចដែលរសាត់មកទើរនៅលើឆ្នេរនៃកោះសាដូ
ទូកខ្មោចដែលរសាត់មកទើរនៅលើឆ្នេរនៃកោះសាដូ

ចំណែកគ្រោងឆ្អឹងនៃសាកសពទាំងនោះត្រូវបានគេរក្សាទុក នេះបើតាមសេចក្ដីរាយការណ៍បន្ថែមរបស់ទូរទស្សន៍ NHK។ គេជឿថាទូកខ្មោចមួយនេះប្រហែលជាអណ្ដែតមកពីប្រទេសកូរ៉េខាងជើង ពីព្រោះនៅសងខាងនៃទូកគេឃើញមានលេខនិងអក្សរកូរ៉េដែលត្រូវបានគេសរសេរជាពណ៌ក្រហម។

ទូកខ្មោចទាំងនេះមិនមែនជារឿងថ្មីនោះទេ ពីព្រោះអស់រយៈពេលជាច្រើនឆ្នាំមកហើយទូករបស់កូរ៉េខាងជើងដែលត្រូវបានគេហៅថាទូកខ្មោចបានបោកបក់មកទើរនៅលើឆ្នេរសមុទ្រជប៉ុនអស់ជាច្រើន។ ហើយហេតុការណ៍ទាំងនេះក៏ត្រូវបានគេយល់ថាអាចបណ្ដាលមកពីអាកាសធាតុរងារដ៏អាក្រក់នៅសមុទ្រជប៉ុន ហើយទូកកូរ៉េខាងជើងភាគច្រើនដែលបានរសាត់ទៅឆ្នេរជប៉ុនទំនងជាមិនមានបច្ចេកទេសនិងបទពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើដំណើរនៅលើមហាសាគរដ៏ធំល្វឹងល្វើយនោះឡើយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T