លឿនមែន! បុរសអាមេរិក​ម្នាក់ ដណ្តើមបានតំណែងជាអ្នកលេងត្រេះលឿនបំផុត​លើពិភពលោក (មានវីដេអូ)

//s5.kh1.co/ac/acd1190e8f5e5ab6cbb1e665ee1b44adf6dba9db.png
សង្គម

 ២៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ បុរស​ម្នាក់មកពីរដ្ឋ Idaho បាន​បំបែកកំណត់ត្រាពិភពលោកហ្គីនណេស ដោយ​អាចត្រេះបានចំនួន ៥៨៦ ដងក្នុងរយៈពេលមួយនាទីប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីមុនលោក David Rush បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសដោយអាចត្រេះបាន ៥៥៦ ដងក្នុងមួយនាទី ហើយបានសម្រេចចិត្តយកកំណត់ត្រានេះម្តងទៀត បន្ទាប់ពីលោក Michael Ferreri បានបំបែកកំណត់ត្រាចាស់របស់លោក។ លោក Rush បានព្យាយាម​បំបែកកំណត់ត្រាថ្មី ដើម្បីអបអរសាទរថ្ងៃខួបកំណើតរបស់គាត់នៅថ្ងៃទី ១៣ ខែធ្នូ ដែលគាត់អាចត្រេះបានចំនួន ៥៨៦ ដងក្នុងមួយនាទី ហើយបានដណ្តើមយកតំណែងជាអ្នក​ត្រេះលឿនបំផុតនៅលើពិភពលោក។

បុរស​នៅរដ្ឋ Idaho រូបនេះ បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេសជាង ១០០ ដើម្បីលើកកម្ពស់ការអប់រំ STEM ហើយគាត់បាននិយាយថា កំណត់ត្រាជាអ្នកលេងត្រេះគឺជាការពិបាកបំផុតដែលគាត់បានធ្វើ៕

លោក David Rush បានបំបែកកំណត់ត្រាពិភពលោកហ្គីនណេស

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T