មន្រ្តីក្រោមឱវាទក្រសួងដែនដី បានចែកបណ្ណសម្គាល់អចលនវត្ថុដល់កម្មសិទ្ធិករទូទាំងប្រទេស ក្នុង១ថ្ងៃ ជិត៥ម៉ឺនបណ្ណ

//s5.kh1.co/d5/d53991b00a25cf28476136779f4e730ac01b72d7.jpg
Khmerhome

 ១៩-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=316,q=100/c9/c9cf65bfebb4c45718b1e5d727bda35d83aec69f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ មន្រ្តីក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី លទ្ធផលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់កម្មសិទ្ធិករ ២៥រាជធានី-ខេត្ត ចំនួន ៤៧៨៤បណ្ណ។ បើតាមរបាយការណ៍ដែលក្រសួងទទួលបានតាមបណ្ដារាជធានី-ខេត្ត។

តាមរបាយការណ៍ខាងលើបានបន្តឱ្យដឹងថា ចំនួនភូមិប្រកាសកំណត់តំបន់វិនិច្ឆ័យ មាន៣ភូមិ។ សរុបវិនិច្ឆ័យសរុបបាន ២៨៦៨ក្បាលដី។ វាស់វែងសរុបបាន ៣២៧៤ក្បាលដី។ បញ្ចូលទិន្នន័យសរុបបាន ៣១៦១ក្បាលដី។ គូរក្បាលដីសរុបបាន ២៩៦០ក្បាលដី។ បានបិទផ្សាយសាធារណៈចំនួន ២៥រាជធានី-ខេត្ត ដែលមាន ២ភូមិ ២,២២៤ក្បាលដី។ ក្នុង១ថ្ងៃ ចុះហត្ថលេខារួច ៦១៣២បណ្ណ និងបានចែក ៤៧៨៤បណ្ណ។

https://s5.kh1.co/__image/w=650,h=488,q=100/d4/d44f9bf775b1898a9eb9305c6324ec649fcccf27.jpg

សរុបនៅក្នុងខែធ្នូ ចុះហត្ថលេខារួច ៥៦៦០១បណ្ណ ​និងបណ្ណចែកហើយចំនួន ៦០៧៤បណ្ណ។ បើតាមរបាយការណ៍ដដែល៕

https://s5.kh1.co/__image/w=650,h=488,q=100/10/10bf862b95a9a8031be86bf3e208117cb483f378.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T