ឥណ្ឌា៖ យើងភាគច្រើនពិតជាធ្លាប់បានស្គាល់កំពូលបុរសអ្នកប្រាជ្ញទាំងពីររូបនេះហើយ គឺលោក Stephen Hawking និង លោក Albert Einstein ដែលគេទទួលស្គាល់ថាពួកគាត់ពិតជាមាន IQ ខ្ពស់បំផុត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺកាលពីថ្មីៗនេះ កុមារីឥណ្ឌាម្នាក់អាចធ្វើតេស្ត IQ បានពិន្ទុរហូតទៅដល់ ១៦២ ឆ្លងកាត់ការធ្វើតេស្ដផ្ទាល់មាត់ ដែលគេរាប់ថាមានចំនួនស្មើនឹងអ្នកប្រាជ្ញទាំងពីរខាងលើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Freya នាងមានអាយុទើបតែ ១០ឆ្នាំប៉ុណ្ណោះ បានធ្វើតេស្ដ Cattell III B ។ តាមការឲ្យដឹងពីឪពុករបស់ Freya ថា៖
” នាងជាក្មេងស្រីដែលមានភាពវៃឆ្លាតតាំងពីនៅអាយុ ២ ឬ ៣ ឆ្នាំមកម្ល៉េះ។ Freya ឆាប់ចាប់បានលឿន និងចងចាំបានរហ័ស គ្រាន់តែអាន ឬធ្វើអ្វីមួយ។ ”
លោកបានបន្តទៀតថា នាងជាក្មេងស្រីដែលចូលចិត្តអានសៀវភៅវ និងហាត់កីឡាតេក្វាន់ដូ។ លើសពីនេះទៅទៀត នាងក៏ចូលចិត្តការតែងនិពន្ធ និងចង់ក្លាយជាអ្នកដឹកនាំរឿងផងដែរ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត Kumar ដែលជាគ្រូពេទ្យវិកលចរិតក៏បានលើកឡើងដែរថា យើងគួរតែកំណត់ពេលវេលាឲ្យបានល្អសម្រាប់នាង ត្រូវឲ្យនាងឈប់អាន និងចូលគេងនៅម៉ោង ១០យប់ ហើយក្រោកឡើងម៉ោង ៦ កន្លះព្រឹក វាជាពេលវេលាល្អបំផុតសម្រាប់កុមារីម្នាក់នេះ។
អ្វីដែលកាន់តែពិសេសបន្ទាប់ពី Freya ជោគជ័យក្នុងការប្រលង Mensa IQ រួចមក នាងក៏ទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សារហូតដល់ថ្នាក់វិទ្យាល័យនៅសាលាឯកជនមួយទៀតផង៕