ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់ កើតជំងឺចម្លែកមានមុខមាត់ដូចមនុសុ្សចាស់ នឹងទទួលបានការវះកាត់ឆាប់ៗនេះ

//s5.kh1.co/5e/5e8929d9a977cd90f35bdf12e0bf14bd0c2ffa67.jpg
សង្គម

 ១៧-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ក្មេងស្រី Xiao Feng វ័យ១៥ឆ្នាំ រស់នៅក្នុងខេត្ត Liaoning មានជំងឺចម្លែកដ៏កម្រមួយ នឹងទទួលបានការវះកាត់ បន្ទាប់ពីរៃអង្គាសប្រាក់ពីសប្បុរសជនបានចំនួនប្រមាណ ២៦,៥៧៨ដុល្លារអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្មេងស្រី Xiao Feng បានឲ្យដឹងថា នាងមានអារម្មណ៍ខ្មាសអៀនយ៉ាងខ្លាំង ដោយសារស្បែកជ្រីវជ្រួញដូចមនុស្សចាស់អាយុ៦០ឆ្នាំ ហើយនាងមិនហ៊ានសូម្បីថតរូបខ្លួនឯង ឬរាប់អានមិត្តភក្ដិ។ គ្មាននរណាម្នាក់លេងជាមួយនាងឡើយ ហើយមានតែសត្វព្រាបប៉ុណ្ណោះដែលតែងតែកំដរនាង ទោះនាងមានមុខមាត់មិនស្អាតដូចក្មេងស្រីដទៃទៀតក៏ដោយ។

លោក Wang Hongde ជាឪពុកបាននិយាយថា៖

«នាងជាក្មេងស្រីស្ងៀមស្ងាត់ និងសុភាពរាបសារ ហើយចូលចិត្តផាត់មុខនៅពេលដែលនៅម្នាក់ឯង។ ស្បែករបស់នាងចាប់ផ្ដើមមានសភាពយារធ្លាក់ពេញរាងកាយតាំងពីអាយុ១ខួបមកម៉្លេះ ហើយស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅតាមអាយុ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យ នាងមានគម្រោងនឹងឈប់រៀន  ព្រោះភ័យខ្លាចការជួបមនុស្សប្លែកមុខ។»

ចំពោះការវះកាត់នឹងត្រូវធ្វើឡើងនៅចុងខែធ្នូខាងមុខនេះ ហើយខាងគ្លីនិកមួយក៏បានបញ្ចុះតម្លៃឲ្យចំនួន ៧០ភាគរយផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

   ក្មេងស្រី Xiao Feng
   ក្មេងស្រី Xiao Feng
   ក្មេងស្រី Xiao Feng
   ក្មេងស្រី Xiao Feng
   ក្មេងស្រី Xiao Feng កំពុងពិនិត្យសុខភាពមុនថ្ងៃវះកាត់
   ក្មេងស្រី Xiao Feng កំពុងពិនិត្យសុខភាពមុនថ្ងៃវះកាត់
ក្មេងស្រី Xiao Feng កំពុងពិនិត្យសុខភាពមុនថ្ងៃវះកាត់
ក្មេងស្រី Xiao Feng កំពុងពិនិត្យសុខភាពមុនថ្ងៃវះកាត់
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T