ចុម! នារីវ័យ២៤ឆ្នាំម្នាក់ សុំមិត្តប្រុសរៀបការដោយទិញរថយន្ដ និងផ្ទះឲ្យក្នុងថ្ងៃគំរប់ខួបមួយឆ្នាំ

//s5.kh1.co/66/66777712772e7f2608992c0a3731e2dbb30eb6cc.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ចិន៖ កាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅនេះ នារីវ័យ២៤ឆ្នាំម្នាក់ បានធ្វើឲ្យមិត្តប្រុសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយកសំបុត្រប្លង់ផ្ទះ និងសោររថយន្ដម៉ាក BMW មួយគ្រឿងដាក់ក្នុងបាច់ផ្កាជូនទៅកាន់មិត្តប្រុស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Xiao Jing គឺជាកូនស្រីអ្នកមានទ្រព្យនៅក្នុងខេត្ត Henan បានរៀបចំអំណោយ និងសុំមិត្តប្រុសរៀបការនៅកន្លែងដែលពួកគេទាំងពីរបានជួបគ្នាជាលើកដំបូង និងជាថ្ងៃគំរប់ខួប១ឆ្នាំផងដែរ។

លុះពេលដែលមិត្តប្រុសបានមកដល់ទីតាំង នាងបានស្លៀកឈុតកូនក្រមុំហើយនិយាយទៅកាន់មិត្តប្រុសថា៖

«ពួកយើងទាក់ទងគ្នាបាន១ឆ្នាំហើយ អូនសង្ឃឹមថាបងនឹងនៅជាមួយអូនទៅថ្ងៃអនាគត។ នេះជាអ្វីដែលអូនបានរៀបចំ រថយន្ដមួយគ្រឿង និងផ្ទះមួយខ្នង។ តើបងព្រមរៀបការជាមួយអូនទេ?» 

មិត្តប្រុសរបស់នាងមានអារម្មណ៍ថាគ្រប់យ៉ាងដូចជាសុបិន ក៏ស្ទុះទៅឱបនាងហើយឆ្លើយតបទៅវិញថា៖

«បងព្រម!»

បើទោះបីជាការសុំមិត្តប្រុសរៀបការមើលទៅខុសឆ្គងយ៉ាងណាក៏ដោយ ក៏នាង Xiao Jing មិនខ្វល់ឡើយ សំខាន់ពួកគេទាំងពីរនាក់ស្រលាញ់គ្នា៕ 

សូមទស្សនារូបភាពខាងក្រោម៖

សំបុត្រប្លង់ផ្ទះ និងសោររថយន្ដម៉ាក BMW
សំបុត្រប្លង់ផ្ទះ និងសោររថយន្ដម៉ាក BMW
នាង Xiao Jing និងមិត្តប្រុស
នាង Xiao Jing និងមិត្តប្រុស
នាង Xiao Jing និងមិត្តប្រុស
នាង Xiao Jing និងមិត្តប្រុស
នាង Xiao Jing និងមិត្តប្រុស
នាង Xiao Jing និងមិត្តប្រុស
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T