អ្នកសារព័ត៌មានស្រីម្នាក់ ត្រូវអ្នកអានជេរផ្អើល លុះពេលបានឃើញរូបថតនាងពិត នាំគ្នាស្ងាត់មាត់រំសាយកំហឹងអស់

//s5.kh1.co/a0/a06a78d6aae702f3d683207f36ae7c7651fc5310.png
សង្គម

 ១៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ នាង Xing Chengbo ជាអ្នកសារព័ត៌មានផ្នែកកីឡាបានធ្វើឲ្យមានកំហុសក្នុងការសរសេរអត្ថបទព័ត៌មាន ហើយត្រូវអ្នកអានជេរ ប៉ុន្ដែក្រោយពីបានឃើញរូបថតនាងពិតនៅក្រៅរួច ពួកគេនាំគ្នាស្ងាត់មាត់រំសាយកំហឹងអស់ទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងអត្ថបទព័ត៌មានមួយដែលចេញផ្សាយកាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅនេះ នាងបានសរសេរខុសឈ្មោះរបស់កីឡាករបាល់ទាត់ជម្រើសជាតិ១៥នាក់ក្នុងចំណោម២៣នាក់ ដែលចូលរួមព្រឹត្តិការណ៍បាល់ទាត់ EAFF E-1។ កំហុសរបស់នាងរួមមានដូចជា ការសរសេរឈ្មោះអ្នកចាំទី Liu Dianzuo ទៅជា Dianzhu និងសរសេរអក្សរចិនខុសទៅលើឈ្មោះ Feng JinMei FangJiang Zhipeng, Ji Xiang និងកីឡាករដទៃទៀត។ កំហុសទាំងនេះ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សជាច្រើន ព្រោះនាងធ្លាប់ជាអ្នករាយការណ៍នូវព្រឹត្តិការណ៍កីឡាល្បីៗដូចជា បាល់ទាត់ពិភពលោក ២០១៨ និង អាស៊ីហ្គេម ២០១៤ ដោយគ្មានកំហុសបច្ចេកទេសកើតឡើងឡើយ។

បន្ទាប់ពីអត្ថបទចេញផ្សាយរួចមក មានមហាជនជាច្រើនបានចូលទៅជេរប្រមាថនាងនៅលើបណ្ដាញសង្គម Weibo និងសើចចំអកឲ្យក្រុមហ៊ុនព័ត៌មានរបស់នាងទៀតផង។ ប៉ុន្ដែកំហឹងទាំងឡាយត្រូវបានរំសាយទៅវិញ បន្ទាប់ពីរូបថតរបស់នាងដែលបង្ហាញពីរូបរាងដ៏ស្រលូន ដោយស្លៀករ៉ូបខ្លីពណ៌ផ្កាឈូក បែកធ្លាយនៅលើបណ្ដាញសង្គម។

បើទោះបីជានាង Xing Chengbo ត្រូវបានលើកលែងទោសពីសំណាក់មហាជនក៏ដោយ ខាងក្រុមហ៊ុនព័ត៌មានរបស់នាង បានប្រកាសថានឹងផ្លាស់ប្ដូរតំណែងនាងទៅជាអ្នកសារព័ត៌មានហ្វឹកហាត់វិញ៕  

សូមទស្សនារូបភាពខាងក្រោម៖

នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
នាង Xing Chengbo
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T