ភ្នំពេញ ៖ ដើម្បីអបអរដល់បុណ្យណូអែល និងបុណ្យចូលឆ្នាំថ្មីទូទាំងពិភពលោក ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងផ្តល់កាដូដ៏អស្ចារ្យ ពោលគឺផ្តល់សំបុត្រហោះហើរបែបសន្សំសំចៃបំផុត ដែលមានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាមេរិក ចំនួន៥លានសន្លឹក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រូម៉ូសិននេះ នឹងត្រូវផ្តល់ជូនរយៈពេល១សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១៦ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩។ សំបុត្រក្នុងប្រូមូ៉សិនទាំងអស់នឹងត្រូវដាក់ឲ្យដណ្តើមយកដោយគ្មានពេលកំណត់អំឡុងនៃកម្មវិធីប្រូមូ៉សិននេះ នៅលើគេហទំព័រ www.vietjetair.com និងមានសុពលភាពលើរាល់បណ្តាញហោះហើរទាំងអស់របស់ Vietjet ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើរក្នុងស្រុក នៅប្រទេសវៀតណាម និងផ្លូវហោះហើរដែលភ្ជាប់ប្រទេសវៀតណាម ជាមួយនឹងគោលដៅទេសចរណ៍ដ៏គួរឲ្យទាក់ទាញជាច្រើន ទូទាំងអាស៊ី រួមមាន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ថៃ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងផ្លូវហោះហើររវាងទីក្រុងហាណូយ-សៀមរាបផងដែរ។

ពេលវេលានៃការហោះហើរសម្រាប់សំបុត្រក្នុងប្រូមូ៉សិននេះ គឺចាប់ពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ដល់ទី៣១ ខែមិថុនា ឆ្នាំ២០២០។ សំបុត្រក្នុងប្រូមូ៉សិនទាំងអស់ អាចរកជាវបានតាមរយៈបណ្តាញទាំងអស់របស់ Vietjet ពោលគឺលើគេហទំព័រ www.vietjetair.com កម្មវិធីដំឡើងលើទូរស័ព្ទ «Vietjet Air» លើ Facebook តាមរយៈ www.facebook.com/VietjetCambodia/ (ដោយគ្រាន់តែចុចលើប្រអប់ «Booking»)។ ក្រៅពីនេះ អតិថិជនក៏អាចកក់សំបុត្រហោះហើរតាមរយៈទូរស័ព្ទ +8419001886 និងតាមរយៈភ្នាក់ងារផ្លូវការ/ការិយាល័យលក់សំបុត្រទាំងអស់របស់ Vietjet ផងដែរ។
ជាមួយនឹងកម្មវិធីនេះ អ្នកអាចធ្វើដំណើរកម្សាន្តទៅកាន់គោលដៅដ៏ល្បីល្បាញជាច្រើន រួមជាមួយនឹងសកម្មភាពដ៏រស់រវើកទូទាំងវៀតណាម ដូចជា ការធ្វើដំណើរតាមទូកនៅទន្លេ Mekong Delta ក្នុងទីក្រុង Can Tho ទស្សនាឆ្នេរខ្សាច់ដ៏ស្រស់ស្អាតនៅលើកោះ Phu Quoc ក៏ដូចជាចូលរួមក្នុងពិធីជប់លៀងរាប់ថយក្រោយនានា នៅទីក្រុងហូជីមិញ ហាណូយ ឬទីក្រុង Da Nang។
ស្របពេល Vietjet ពង្រីកបណ្តាញហោះហើរឥតឈប់ឈរ អ្នកដំណើរទាំងអស់ក៏អាចអបអរថ្ងៃចូលឆ្នាំថ្មីដ៏រីករាយផងដែរ នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឬនៅកោះប៉ាតាយ៉ា៕

លោក Thanh Son អ្នកប្រធានក្រុមហ៊ុន Vietjet មានប្រសាសន៍ថា៖
«រដូវបុណ្យណូអែល និងចូលឆ្នាំថ្មី គឺជាឱកាសបង្ហាញពីក្តីស្រឡាញ់ ការចែករំលែក និងជួបជុំក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិ។ ជាមួយនឹងការផ្តល់ជូនសំបុត្រហោះហើរ ក្នុងប្រូមូ៉សិនច្រើនជាង៥លានសន្លឹក Vietjet នឹងនាំយកឱកាសហោះហើររាប់លាន ដល់អតិថិជនក្នុងស្រុក និងបរទេស ដើម្បីបង្កើតពេលវេលានៃការជួបជុំគ្នា ជាមួយនឹងបទពិសោធនៃការធ្វើដំណើរកាន់តែរំភើប។ យើងពិតជារីករាយណាស់ ក្នុងការទទួលបានការជឿទុកចិត្តពីអ្នកដំណើរជិត ១០០លាននាក់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងនឹងខិតខំបន្ថែមទៀតដើម្បីពង្រីកបណ្តាញហោះហើរ និងភ្ជាប់គោលដៅហោះហើរថ្មីៗបន្ថែមទៀត សម្រាប់ការផ្សារភ្ជាប់ក្តីស្រឡាញ់ និងធ្វើឲ្យសុបិនរបស់គ្រប់គ្នា ក្លាយជាការពិត»។
អ្នកដំណើរ ដែលទិញសំបុត្រចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក៏នឹងមានឱកាសក្នុងការចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងដ៏អស្ចារ្យ ដែលមានឈ្មោះថា «ការហោះហើរទូទាំងអាស៊ី និងស្វែងយកយន្តហោះធ្វើពីមាសសុទ្ធទម្ងន់១គីឡូក្រាម» ក៏ដូចជាការឈ្នះរង្វាន់ប្រចាំថ្ងៃ និងប្រចាំសប្តាហ៍នៅលើគេហទំព័រ https://flyforlove.vietjetair.com/ ផងដែរ។ តម្លៃនៃរង្វាន់ទាំងអស់ស្មើនឹងទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក។

ជាមួយនឹងស្មារតីនៃការផ្តោតលើ «សុវត្ថិភាព សុភមង្គល តម្លៃទាបសមរម្យ និងទៀងទាត់ពេលវេលា» ដែលជាតម្លៃស្នូលរបស់ខ្លួន និងក្រោមកម្មវិធីផ្តល់ប្រូមូ៉សិនដ៏ពិសេសនេះ ដើម្បីស្វាគមន៍អ្នកដំណើរទី១០០លាន ក្នុងរដូវកាលបុណ្យទាននេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងនាំយកស្នាមញញឹម ភាពរីករាយ និងផាសុកភាពសម្រាប់អ្នកដំណើរក្នុងកម្រិតហោះហើរកម្ពស់១ម៉ឺនម៉ែត្រ ក៏ដូចជាការបង្កើតបទពិសោធន៍ហោះហើរដ៏រំភើប នៅលើយន្តហោះថ្មីៗ ដែលមានកៅអីអង្គុយប្រកបដោយផាសុកភាព ជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់ និងក្តៅៗចំនួន៩មុខ ដែលត្រូវបានបម្រើដោយបុគ្គលិកដ៏រួសរាយរាក់ទាក់ កម្មវិធីប្រូមូ៉សិនជាច្រើន ការកម្សាន្តផ្សេងៗ និងសេវាបន្ថែមដ៏ទំនើបជាច្រើនទៀតតាមរយៈផ្លាតហ្វមពាណិជ្ជអេឡិចត្រូនិករបស់ខ្លួន៕
(*)
មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ
(**)
មិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ