ខឹងម្ចាស់ទុកចោលឲ្យនៅផ្ទះម្នាក់ឯង ឆ្កែសំណប់រុករានដុតផ្ទះម្ចាស់ចោល

//s5.kh1.co/6c/6ced5778687d01c204744d108bc1dedfa1ef87f5.jpg
សង្គម

 ១៦-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

«ឆ្កែHuskyមួយក្បាល បានរុករានដុតផ្ទះម្ចាស់ខ្លួន បន្ទាប់ពីម្ចាស់រូបនោះទុកខ្លួនចោលឲ្យនៅផ្ទះម្នាក់ឯង។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដំបូងអ្នកពន្លត់អគ្គីភ័យបានឃើញផ្សែងនៅក្នុងផ្ទះបាយ ដោយប្រើកាមេរ៉ាភ្ជាប់ទៅនឹងទូរស័ព្ទរបស់គាត់។ ស្ថានីយពន្លត់អគ្គីភ័យ Geoff Wheal នៃ តំបន់Corringham បាននិយាយថា «ច្បាស់ណាស់នេះគឺជាឧប្បត្តិហេតុចំលែកមួយ ដែលឆ្កែជាដើមហេតុ»។

https://s5.kh1.co/__image/w=650,h=434,q=100/fc/fc075faf9dacfbc26051127b15011e8878ae7339.jpg

ក្រោយពីការស្រាវជ្រាវ ដើមហេតុនៃការឆាបឆេះ ត្រូវបានគេរកឃើញថាដោយសារឆ្កែនោះ បានកេះគៀវមីក្រូវ៉េវដែលមាននំនៅខាងក្នុង ខណៈម្ខាស់ទុកចោលនៅផ្ទះតែម្នាក់ឯង។

ដើមឡើយមាននំប៉័ងមួយកញ្ចប់នៅខាងក្នុងមីក្រូវ៉េវ តែក្រោយមកស្រាប់តែមានអណ្តាតភ្លើងឆាបឆេះ ចាប់ផ្តើមឡើងតែម្តង។

អ្នកពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន Essex បានវិនិច្ឆ័យថា មូលហេតុដែលមានការឆាបឆេះអាចបណ្តាលមកពីការបើកមីក្រូវ៉េវដោយចៃដន្យ។

https://s5.kh1.co/__image/w=208,h=242,q=100/f8/f89e0eae4d94ee119bf947811940449b6212bd1f.jpg

ចុងក្រោយអ្នកពន្លត់អគ្គីភ័យ បានធានាថាការខូចខាតមិនរាលដាលដល់បរិវេនផ្ទះបាយទាំងមូលនោះទេ ប៉ុន្តែយ៉ាងណាលើកក្រោយ មិនគួរទុកអាហារនៅក្នុងមីក្រូវ៉េវឡើយ​ នៅពេលដែលមិនចាំបាច់។ យើងត្រូវរក្សាមីក្រូវ៉េវឲ្យនៅស្អាត​ និងមានសណ្តាប់ធ្នាប់ព្រោះថា ទាំងសត្វ ឬក្មេងៗអាចបើកវាបានយ៉ាងងាយ។ យ៉ាងណា ឆ្កែដែលរុករានដុតផ្ទះម្ខាស់ខ្លួនមិនមានគ្រោះថ្នាក់អ្វីឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T