ហ្វីលីពីន៖ ក្មេងស្រី Rhea Ballos អាយុ១១ឆ្នាំ ជាសិស្សនៅសាលាបឋម Salvacion ក្នុងរដ្ឋ Lloilo កំពុងទទួលបានការអាណិតអាសូរយ៉ាងខ្លាំង បន្ទាប់ពីនាងបានយកបង់ស្អិតមករុំធ្វើជាស្បែកជើងរត់ប្រណាំង រហូតបានឈ្នះមេដៃមាស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងការប្រកួតរត់ប្រណាំង Lloilo Schools Sport Council Meet នាងបានយកបង់ស្អិតរុំជុំវិញបាតជើង ធ្វើជាទ្រនាប់ជើងរត់ព្រោះគ្មានលទ្ធភាពទិញ។ នៅលើបង់ស្អិតនោះដែរ នាងបានសរសេរថា «NIKE» ដែលជាម៉ាកស្បែកជើងដ៏ល្បីមួយ។ បើទោះបីជានាងគ្មានស្បែកជើងពាក់រត់ប្រណាំងត្រឹមត្រូវក៏ដោយ ក៏នាងអាចតស៊ូជម្នះរហូតដល់អាចឈ្នះមេដៃមាសទាល់តែបាន។
បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Predirick B. Valenzuela បានឲ្យដឹងថា Rhea Ballos បានឈ្នះមេដៃមាសចំនួន៣លើវិញ្ញាសារត់ប្រណាំង ៤០០ម៉ែត្រ ៨០០ម៉ែត្រ និង១៥០០ម៉ែត្រ។
ជុំវិញរឿងរ៉ាវខាងលើនេះ ត្រូវបានបង្ហោះទៅលើបណ្ដាញសង្គមហ្វេសប៊ុក និងមានមហាជនជាច្រើនបានស្នើសុំឲ្យក្រុមហ៊ុន NIKE គួរតែផ្ដល់ស្បែកជើងទៅដល់ក្មេងស្រីនេះ ហើយទីបំផុតមានហាងស្បែកជើងមួយបានទាក់ទងទៅកាន់ក្មេងស្រីនេះ និងគ្រូបង្វឹករបស់នាងផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖