ហ្វីលីពីន៖ កីឡាការិនីតេក្វាន់ដូ WTF កម្ពុជា ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន លើប្រភេទវិញ្ញាសា ៧៣គីឡូក្រាម នៅមុននេះបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមុនឡើងមកជួបជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ស៊ន សៀវម៉ី បានយកឈ្នះកីឡាការិនីវៀតណាម Lim Thi Ha Ha Thanh ដោយពិន្ទុ ២៥ទល់នឹង១។
នេះជាមេដាយមាសទី៣ ហើយសម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ បន្ទាប់ពីមេដាយមាស២មុនរកបានដោយប្រភេទកីឡា Arnis (គុនល្បុកត្តោ) ដោយកីឡាករ យ៉ង់ ម៉េងលី ១គ្រឿង និងប្រភេទកីឡាប៉េតង់ វិញ្ញាសានារី ៣ទល់នឹង៣ ដោយកីឡាការិនី ស្រេង សុរ៉ាឃីម, ដួង ឌីណា និង ឃួន យ៉ារី។ ខណៈមេដាយសរុបរបស់កម្ពុជា បានកើនដល់ ៣៥គ្រឿង ក្នុងនោះមាស៣, ប្រាក់៦ និងសំរឹទ្ធ២៦។
គួរឲ្យដឹងដែរថា កីឡាការនី ស៊ន សៀវម៉ី ក៏ជាម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ នៅលើប្រភេទវិញ្ញាសានេះផងដែរ ដូច្នេះការឈ្នះលើកនេះគឺជាការការពារតំណែងមេដាយមាសរបស់កីឡាការិនីយើង៕